ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្តីប្រពន្ធពីរនាក់ត្រូវបានប៉ូលិសអូស្រ្តាលីចោទប្រកាន់ពីបទរៀបចំគម្រោងធ្វើចារកម្មឱ្យរុស្សី

អូស្រ្តាលី៖ ប៉ូលីសអូស្ត្រាលីនៅថ្ងៃសុក្រ ទី១២ ខែកក្កដានេះបានចោទប្រកាន់លើប្តីប្រពន្ធពីរនាក់ដែលមានដើមកំណើតជាជនជាតិរុស្សី ពីបទធ្វើចារកម្មឱ្យរដ្ឋាភិបាលរុស្សីដោយចោទប្រកាន់ពួកគេថាបានចូលប្រើប្រាស់សម្ភារៈដែលទាក់ទងនឹងសន្តិសុខជាតិពីយោធា។ អាជ្ញាធរអូស្រ្តាលីនិយាយថា ប្តីប្រពន្ធដែលត្រូវបានចាប់ខ្លួននេះ ស្រ្តីជាប្រពន្ធមានឈ្មោះ Kira Korolev  មានវ័យ ៤០ឆ្នាំ ខណៈបុរសជាប្តីឈ្មោះ Igor វ័យ ៦២ឆ្នាំ ដែលពួកគេទាំងពីរនាក់ជាអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ី បានរស់នៅក្នុងប្រទេសអូស្ត្រាលីរយៈពេលជាង ១០ឆ្នាំមកហើយ ថែមទាំងទទួលបានសញ្ជាតិអូស្រ្តាលីទៀតផង។ 

បើតាមអាជ្ញាធរបានបញ្ជាក់ថា ប្តីប្រពន្ធទាំងពីរនាក់នេះត្រូវបានប៉ូលិសចាប់ខ្លួននៅផ្ទះរបស់គេក្នុងទីក្រុង Brisbane កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានចោទប្រកាន់ពីបទ "ត្រៀមរៀបចំសម្រាប់បទល្មើសចារកម្ម"។ សម្រាប់បទចោទខាងលើនេះ ប្រសិនបើបុគ្គលទាំងពីរនាក់ខាងលើត្រូវបានគេរកឃើញថាបានប្រព្រឹត្តខុសមែននោះ ពួកគេនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅ ១៥ឆ្នាំ។ 

ស្នងការប៉ូលិសសហព័ន្ធ លោក Reece Kershaw ថ្លែងក្នុងសន្និសីទសារព័ត៌៌មានមួយថា៖ "ស្ត្រីជាប់ចោទមានកិច្ចការពាក់ព័ន្ធជាមួយកងកម្លាំងការពារជាតិរបស់អូស្ត្រាលី និងបានបំពេញការងារជា "អ្នកបច្ចេកទេសប្រព័ន្ធព័ត៌មាន" អស់រយៈពេលជាច្រើនឆ្នាំ"។ លោកបន្ដថា អំឡុងពេលបំពេញការងារជាមួយកងកម្លាំងការពារជាតិអូស្រ្តាលី ស្រ្តីជាជនសង្ស័យរូបនេះបានឈប់សម្រាករយៈពេលវែង និងបានធ្វើដំណើរទៅកាន់ប្រទេសរុស្សីដោយគ្មានការប្រកាសឱ្យដឹងទៀតផង។ 

អ្វីដែលគេចាប់អារម្មណ៍រហូតឈានដល់ការចាប់ខ្លួននេះគឺ អំឡុងពេលដែលនាងកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី នាងបានប្រាប់ប្តីរបស់នាងពីវិធីដែលអាចចូលទៅកាន់គណនីផ្លូវការសម្រាប់បំពេញការងារក្នុងវិស័យការពារជាតិរបស់នាង។ ប៉ូលិសអូស្រ្តាលីបញ្ជាក់ថា សមត្ថកិច្ចបានចោទប្រកាន់ទៅលើបុរសជាប្តីថានឹងអាចប្រមូលបានទិន្នន័យមួយចំនួនដើម្បីផ្ញើទៅប្រពន្ធរបស់ខ្លួនដែលកំពុងស្ថិតនៅប្រទេសរុស្សី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក