ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ចូ បៃដិន ច្រឡំមាត់អញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក ហ្សឡេនស្គី ថាជាលោក​ ពូទីន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានច្រឡំមាត់ហៅលោក វ្លូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) និងអញ្ជើញលោកឡើងវេទិកាដោយហៅឈ្មោះប្រធានាធិបតីរុស្សី លោក ពូទីន (Putin) ទៅវិញ នៅឯព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលកំហុសឆ្គងនេះបានបង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំងអំពីស្ថានភាពរបស់ប្រធានាធិបតីរូបនេះ។ 

យ៉ាងណាមិញ ក្រោយពីច្រឡំហៅលោក ហ្សេឡេនស្គី ថាជាលោក ពូទីន ប្រធានាធិបតីវ័យ ៨១ឆ្នាំរូបនេះបានកែតម្រូវកំហុសនេះភ្លាមៗ និងត្រូវបានបន្ទរឆ្លើយឆ្លងពីលោក Zelenskyy ថាលោកល្អជាងលោក Putin ដែលកំហុសនៅលើវេទិកាដ៏ធំនេះត្រូវបានគេចាប់អារម្មណ៍ និងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាផ្លូវចិត្តរបស់លោក Biden ជាពិសេសក្រោយការជជែកពិភាក្សាដេញដោលមតិទល់នឹងលោក Donald Trump កាលពីពីរសប្តាហ៍កន្លងទៅ។ 

ក្នុងអំឡុងពិធីថ្លែងសាររបស់លោក Biden នៃវេទិកា NATO-អ៊ុយក្រែន ប្រធានាធិបតីអាមេរិកថ្លែងថា៖ "បន្តទៀតនេះ ខ្ញុំចង់ប្រគល់ (វេទិកា) ទៅឱ្យប្រធានាធិបតីអ៊ុយក្រែន ជាអ្នកដែលមានភាពក្លាហាន និងការប្តេជ្ញាចិត្ត! លោក លោកស្រី (ស្វាគមន៍) ប្រធានាធិបតី ពូទីន"។ លោក Biden បានងាកបម្រុងនឹងដើរចេញពីតុកិត្តិយសសម្រាប់ថ្លែងសារ មុនពេលងាកត្រឡប់មកវិញដោយលាន់មាត់ថា៖ "ប្រធានាធិបតី ពូទីន!? ខ្ញុំចង់មានន័យថាគាត់ (លោក ហ្សេឡេនស្គី) នឹងយកឈ្នះលោកពូទីន! លោកប្រធានាធិបតីហ្សេឡេនស្គី, ខ្ញុំផ្តោតអារម្មណ៍ខ្លាំងទៅលើការចង់ឈ្នះលោកពូទីន  ដែលយើងមានការបារម្ភពីរឿងនេះ! យ៉ាងណាមិញ! (សូមអញ្ជើញ) លោកប្រធានាធិបតី!" លោក Biden ថ្លែងបែបនេះ មុននឹងបន្តវេទិកាដោយលោក Zelenskyy៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក