ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមានការផ្តល់សេវាថែទាំព្យាបាលអ្នកជម្ងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសអនុញ្ញាតឱ្យមានសេវាថែទាំសុខភាពឯកជនជួយក្នុងការគ្រប់គ្រងអ្នកជំងឺវិជ្ជមានវិរ៉ុសកូវីដ-១៩កម្រិតស្រាល។ ម្ចាស់សេវាសុខភាពឯកជនត្រូវសុំការអនុញ្ញាតដើម្បីឱ្យបុគ្គលិករបស់ពួកគេមើលថែទាំអ្នកជំងឺកូវីដ-១៩ ហើយបុគ្គលិកទាំងអស់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ ថ្ងៃបន្ទាប់ពីព្យាបាលអ្នកជម្ងឺកូវីដ-១៩។

ក្រសួងសុខាភិបាលបានប្រកាសណែនាំដល់អ្នកផ្តល់សេវាថែទាំសុខភាពឯកជនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស សម្រាប់ករណីព្យាបាលតាមផ្ទះ ហើយអាជ្ញាធរមូលដ្ឋានត្រូវជូនដំណឹងដល់អ្នកជំងឺតាមផ្ទះដែលកំពុងព្យាបាលនៅមូលដ្ឋានរបស់ពួកគេ។ ម្ចាស់សេវាសុខភាពឯកជនត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតរបស់ទៅអនុគណៈកម្មការបច្ចេកទេសនិងវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល។

ការដាក់ពាក្យសុំអនុញ្ញាតដើម្បីថែទាំសម្រាប់សេវាសុខភាពឯកជន ម្ចាស់សេវាសុខភាពឯកជនត្រូវផ្តល់បញ្ជីឈ្មោះបុគ្គលិកដែលត្រូវបម្រើការសម្រាប់ការព្យាបាលតាមផ្ទះ រួមជាមួយទីតាំងផងដែរ។ នីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់ការគ្រប់គ្រងការថែទាំនិងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក៏តម្រូវឱ្យមានការចុះហត្ថលេខាដោយម្ចាស់មណ្ឌលថែទាំសុខភាពផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក