ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានសភាកម្ពុជាថ្វាយអំណរព្រះគុណព្រះមហាក្សត្រថៃដែលមានព្រះទ័យយកចិត្តទុកដាក់ដល់ពលករខ្មែរ

បាងកក៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានចូលបង្គំគាល់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន និងព្រះអម្ចាស់ក្សត្រី នៅទីក្រុងបាងកក នារសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤។ ក្នុងឱកាសបង្គំគាល់នោះ សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងពីចំណងទំនាក់ទំនងប្រទេសកម្ពុជា និងថៃ ក៏ដូចជាថ្វាយអំណរចំពោះមហាក្សត្រថៃពីទឹកព្រះទ័យព្រះអង្គចំពោះជនជាតិខ្មែរដែលបានទៅធ្វើការនៅប្រទេសថៃផងដែរ។

សម្តេចប្រធានរដ្ឋសភាក៏បានក្រាបបង្គំថ្លែងអំណរព្រះគុណព្រះករុណាមហាក្សត្រថៃថា៖ «ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះអង្គ ប្រជាពលករកម្ពុជារាប់សិបម៉ឺននាក់ ដែលកំពុងរស់នៅ និងប្រកបការងារនៅប្រទេសថៃ បាននិងកំពុងទទួលការយកចិត្តទុក្ខដាក់ ថែទាំ  និងរស់នៅពេញមុខពេញមាត់ ដូចប្រជាពលរដ្ឋថៃ ប្រកបដោយភាពសុខដុមរម្យនា»។

សម្តេចរដ្ឋសភាធិបតី ក៏បានទូលថ្វាយព្រះអង្គ អំពីលទ្ធផលដ៏ថ្លៃថ្លានៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅប្រទេសថៃ ដោយរដ្ឋសភានៃប្រទេសទាំងពីរ បានឯកភាពគ្នា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សំដៅជំរុញនិងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត នាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងសងខាង។

ជាមួយគ្នានោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ដែលនាពេលកន្លងមកបានប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា និងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏សំខាន់ នៃដំណើរទស្សនកិច្ចនេះ និងបានថ្វាយនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងជូនពរជ័យសព្វសាធុការថ្វាយ ដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយកម្លាំងពលំ មាំមួន និងសុភមង្គលគ្រប់ទិនទិវាជានិរន្តរ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក