ហ្វីលីពីន៖ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានកើតមានលើកោះមីនដាណាវ (Mindanao) ប្រទេសហ្វីលីពីន។ នេះបើតាមការប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។
បើតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់បញ្ជាក់ថា ការរញ្ជួយដីនេះមានជម្រៅដល់ទៅ ៦៣០គីឡូម៉ែត្រ (៣៩១.៤៦ ម៉ាយ) ។
ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្ដីណែនាំមួយថា ការរញ្ជួយដីនេះកើតនៅក្នុងសមុទ្រដ៏ជ្រៅ ហើយមិនត្រូវបានគេរំពឹងថានឹងបង្កើតការខូចខាតណាមួយនោះទេ ប៉ុន្តែអាចនឹងមានការរញ្ជួយដីខ្លះអាចនឹងត្រូវកើតមានឡើង។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនមានភូមិសាស្រ្តស្ថិតនៅក្នុងតំបន់ 'ខ្សែក្រវ៉ាត់ភ្នំភ្លើង' ប៉ាស៊ីហ្វិក ជាកន្លែងដែលមានសកម្មភាពបន្ទុះភ្នំភ្លើង និងការរញ្ជួយដីកើតឡើងជាញឹកញាប់ស្ទើរតែរៀងរាល់ឆ្នាំ៕