ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនសម្តែងក្ដីបារម្ភព្រមគ្នាជុំវិញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើងជាមួយរុស្សី

អន្តរជាតិ៖ សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានជួបពិភាក្សា និងចែករំលែកក្តីបារម្ភរួម​ចំពោះការរីកលូតលាស់នៃទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង និងបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរួមគ្នាបន្ថែមទៀត។ គួរឱ្យដឹងថា ជំនួបរវាងមេដឹកនាំប្រទេសអាស៊ីទាំងពីរនេះធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅឯរដ្ឋធានីវ៉ាស៊ីនតោន ខណៈនេះគឺជាការចូលរួមលើកទី៣ជាប់ៗគ្នានៃមេដឹកនាំប្រទេសទាំងពីរ។ 

ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានដកស្រង់សំដីរបស់លោក Yoon Suk Yeol ដែល​បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកយោធា និងសេដ្ឋកិច្ចរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាកង្វល់សន្តិសុខសម្រាប់តំបន់អាស៊ីបូព៌ាប្រាកដមែន ប៉ុន្តែវាក៏ជាបញ្ហាកង្វល់សម្រាប់សកលលោកជារួមផងដែរ។ លោកបន្ថែមថា ទំនាក់ទំនងដែលកំពុងកើនឡើងរវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ ក៏កាន់តែបញ្ជាក់ច្បាស់ផងដែរអំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលត្រីភាគីនៅឯ Camp David រវាងលោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីឆ្នាំមុន ដែលភាគីទាំងបីបានយល់ព្រមធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ចាប់តាំងពីការចូលកាន់តំណែងនៅឆ្នាំ២០២២ លោក Yoon Suk Yeol បានស្វែងរកការកែសម្រួលទំនាក់ទំនងឱ្យកាន់តែល្អជាមួយប្រទេសជប៉ុន ដែលប្រទេសទាំងពីរនេះបានប្រឈមមុខគ្នាយ៉ាងតានតឹងដោយបញ្ហាជម្លោះប្រវត្តិសាស្ត្រ ដែលផ្តើមចេញពីបញ្ហាអំឡុងឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។ 

ថ្មីៗនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Reuters លោក Yoon Suk Yeol បានព្រមានទៅកាន់រុស្ស៊ីអំពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរបស់ខ្លួនជាមួយកូរ៉េខាងជើង។ រដ្ឋាភិបាលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថា ជាអ្នកផ្គត់ផ្គង់កាំភ្លើងធំ និងមីស៊ីលផ្លោងទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ដែលការចោទប្រកាន់នេះទាំងទីក្រុងម៉ូស្គូ និងទីក្រុងក្រុងព្យុងយ៉ាងសុទ្ធតែបានចេញមកបដិសេធ និងច្រានចោលដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក