ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ម្នាក់បាត់បងជីវិតក្រោយឆ្លងវីរ៉ុសកូវីដ-១៩ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ផ្ញើលិខិតរំលែកមរណទុក្ខ

ភ្នំពេញ: គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អ៊ឹម ស្រីនិ បានស្លាប់នៅម៉ោង១០យប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ដោយសារឆ្លងជំងឺកូវីដ-១៩ ក្រោយពេលបញ្ជូនមកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឌឹព្រីមៀម សែនសុខ បានរយៈពេល២ថ្ងៃ។

ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លោកស្រី ពេជ ច័ន្ទមុនី រួមទាំងមិត្តភក្តិសពគ្រូពេទ្យបានបង្ហោះសារសម្តែងនូវការស្តោកស្តាយ ចំពោះការបាត់បង់អ្នកគ្រូពេទ្យឈ្មោះ អ៊ឹម ស្រីនិ ដោយបានចាត់ទុកមរណភាពនេះគឺជាការលះបង់ដើម្បីជាតិ និងសូមឲ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ភ្លាមៗនោះដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានផ្ញើសារលិខិតរំលែកមរណទុក្ខដល់គ្រួសារសពក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃក្រសួងសុខាភិបាលទាំងអស់ ដោយបានបង្ហាញពីក្តីក្តុកក្ដួលរន្ធត់ចិត្ត អំពីដំណឹងមរណភាពរបស់ កញ្ញា អ៊ឹម ស្រីនិ ក្នុងជន្មាយុ២៨ឆ្នាំ។ លោក ម៉ម ប៊ុនហេង ក៏បានចាត់ទុកមរណភាពរបស់ កញ្ញា អ៊ឹម ស្រីនិ គឺជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក