ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសថៃ

ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានអញ្ជើញដឹកនាំណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

យន្តហោះពិសេស​នៃរដ្ឋាភិបាលកម្ពុជាបានចាកចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤នេះ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺតបតាមអញ្ជើញរបស់ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃលោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ខ្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆេះរៈសុជាតិមុនឡាក់ នៅព្រះបរមរាជវាំង។

សម្តេចរដ្ឋសភាធិបតី ក៏គ្រោងនឹងអញ្ជើញចូលជួបសម្តែងការ គួរសម លោក វិសេស ផនភេត វិឈិតធុនឆៃ ប្រធានព្រឹទ្ធសភា និងជួបប្រាស្រ័យជាមួយប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រថៃលោក វ៉ាន់មូហាម៉ាត់ណ័រមៈថា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃ ប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែប្រសើរថែមទៀត ក៏ដូចជាបន្តជំរុញបន្ថែម នូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និង ស៊ីជម្រៅនៅគ្រប់កម្រិត ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាជាស្ត្រី សមាជិក-សមាជិការដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភានៃរដ្ឋសភាទាំងពីរ។ ទន្ទឹមនឹងនេះ សមភាគី រដ្ឋសភាទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

អគ្គលេខាធិការដ្ឋានបានបញ្ជាក់បន្ថែមថា៖ «ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងជាមួយគ្នារបស់ សម្តេចរដ្ឋសភាធិបតី នៅ ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ នឹងជំរុញបន្ថែមនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាតរភាពជាអ្នក ជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាង ប្រទេសទាំងពីរ។ ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ថៃ មិនត្រឹមតែជួយលើកកម្ពស់ដល់វិស័យការទូត សភានោះទេ ថែមទាំងចូលរួមចំណែកដល់ការលើកកម្ពស់គ្រប់ទិដ្ឋភាពទាំងអស់ រួមមាន ទំនាក់ទំនងល្អរវាង ប្រជាជននិងប្រជាជន ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម ដែលនឹងនាំមកនូវ ផលប្រយោជន៍រួម ព្រមទាំងរួមវិភាគទានដល់ការរក្សាបាននូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពទាំង ក្នុងនិងក្រៅតំបន់»

តាមគម្រោងសម្ដេចប្រធានរដ្ឋសភានឹងអញ្ជើញត្រលប់ដល់កម្ពុជាវិញនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក