ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិស័យ​ទេសចរណ៍​នៅតែ​រស់រវើក​គ្រប់រដូវកាល​នៅលើទឹក​ដីនៃព្រះរា​ជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិ​សម្របសម្រួល​ព័ត៌មាន​​និងសាធារណមតិ បាន​បញ្ចេញ​ផ្សាយនូវវីដេអូមួយ​ដែលវីដេអូនេះ​មានកិច្ច​សហការ​ផលិតដោយ​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល ជាមួយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក្រោម​ចំណង​ជើងថា «វិស័យទេសចរណ៍​នៅតែរស់រវើក​គ្រប់រដូវកាល​នៅលើទឹកដី​នៃព្រះរាជាណា​ចក្រកម្ពុជា!»

វីដេអូមានរយៈពេល៧នាទី បានបង្ហាញថាព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅ​ទេសចរណ៍​ដ៏គួរឱ្យទាក់ទាញមួយ​សម្រាប់អ្នកទេសចរ​មកពីគ្រប់ទិសទី​ក្នុងពិភពលោក​នៅគ្រប់រដូវកាល។ បើទោះបីជាពិភពលោកទទួលរងផល​ប៉ះពាល់ពីវិបត្តិសង្គ្រាម​និងនៅ​មិនទាន់​ងើបផុតពីផលប៉ះពាល់នៃវិបត្តិកូវីដ ១៩ ទាំងស្រុងក៏ដោយ និងបើ​ទោះបីជា​ពេល​នេះជា​រដូវកាលមិនសូវសម្បូរភ្ញៀវដែលហៅថា Low Season ក៏ដោយ ក៏វិស័យ​ទេសចរណ៍​កម្ពុជានៅតែមានសភាពរស់រវើកជានិច្ចមិនចេះរីងស្ងួត។

ភ្ញៀវទេសចរចម្រុះជាតិសាសន៍តែងធ្វើដំណើរមកទស្សនាកម្ពុជាមិនដែលដាច់ដើម្បីគយគន់ប្រាង្គប្រាសាទដ៏អស្ចារ្យ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍​ធម្មជាតិដ៏​ស្រស់​បំព្រង​គួរឱ្យជក់ចិត្ត។ លើសពីនេះ ស្នាមញញឹមរាក់ទាក់របស់​ប្រជាពលរដ្ឋខ្មែរក៏​ជាចំណុច​ដ៏គួរឱ្យទាក់ទាញមួយទៀតសម្រាប់អ្នកទេសចរបរទេស។

វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងរីកចម្រើនទៅមុខជាលំដាប់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​គឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ រាល់​ដំណើរ​ទស្សនកិច្ចទៅក្រៅប្រទេស ការទាក់ទាញ​ទេសចរ​និងវិនិយោគ​គឺជាកិច្ចការ​ដ៏សំខាន់មួយ​របស់​សម្តេច​ធិបតីនាយករដ្ឋមន្ត្រី។ ជាលទ្ធផល ចំនួនទេសចរបរទេស​បានកើនឡើងវិញ​គួរឱ្យកត់​សម្គាល់បន្ទាប់ពីវិបត្តិកូវីដ ១៩។ ប្រជាពលរដ្ឋខ្មែរ​មានក្តីសង្ឃឹមយ៉ាង​មុតមាំលើរាជ​រដ្ឋាភិបាល​ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ព្រះរាជាណាចក្រ​កម្ពុជាដ៏ស្រស់​ស្អាត រង់ចាំទទួលស្វាគមន៍យ៉ាងកក់​ក្តៅចំពោះដំណើរមកដល់របស់​អ្នកទេសចរបរទេសពី​ពក្រប់ជ្រុងជ្រោយ​នៃពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក