ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្អូនបណ្ឌិត កែម ឡី អំពាវនាវឲ្យឈប់យកឈ្មោះបងជាឈ្នាន់នយោបាយ

ភ្នំពេញ៖ ប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី គឺលោក កែម រឹទ្ធសិទ្ធិ បាទអំពាវនាវទៅកាន់គណបក្សនយោបាយនិងបណ្ដាសារព័ត៌មានប្រឆាំងនឹងរាជរដ្ឋាភិបាលមួយចំនួនឲ្យឈប់យកឈ្មោះបងប្រុសរបស់លោកទៅធ្វើជាឈ្នាន់នយោបាយ។

ក្នុងវីដេអូដែលមានរយៈពេលប្រមាណ ៣ នាទី បង្ហោះនៅថ្ងៃទី១០ ខែកក្កដា ចំខួប៨ឆ្នាំនៃការស្លាប់របស់លោក កែម ឡី លោក កែម រឹទ្ធសិទ្ធិ បានលើកឡើងថា៖ «ឆ្លៀតពេលវេលានេះដែរក៏សូមអំពាវនាវទៅដល់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជាវិទ្យុអាស៊ីសេរី កាសែតខេមបូឌាដេលីសូមបញ្ឈប់នូវការយករូបភាពសពលោកបណ្ឌិត កែម ឡី ទៅធ្វើជានយោបាយឬមួយក៏យកធ្វើជាឈ្នាន់ដើម្បីកេងចំណេញនយោបាយ។ លោកបណ្ឌិត កែម ឡី គាត់បានស្លាប់ទៅហើយទុកឲ្យវិញ្ញាណក្ខន្ធរបស់លោកបានសេចក្ដីសុខ»

លោកបានស្នើទៅកាន់គណបក្សនយោបាយក៏ដូចជាបណ្ដាសារព័ត៌មានដែលតែងតែកេងចំណេញពីការស្លាប់របស់លោកបណ្ឌិត កែម ឡី ឱ្យរិះរកមធ្យោបាយផ្សេងដើម្បីទាក់ទាញប្រជាប្រិយភាព នឹងធ្វើយ៉ាងណាដើម្បីជួយទៅដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកក៏បានអរគុណសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារដែលតែងតែជួយដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី តាំងពីបុណ្យសពលោក កែម ឡី ១០០ថ្ងៃ មកដល់ពេលនេះ។

លោកក៏បានថ្លែងអំណរគុណទៅដល់មហាជននានាដែលនៅតែគោរពស្រឡាញ់និងនៅតែចងចាំឈ្មោះប្អូនប្រុសរបស់លោកផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក