ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សភាស្រីលង្កាធ្វើវិសោធនកម្មច្បាប់បើកផ្លូវឱ្យបណ្ដាញ Starlink ចូលប្រតិបត្តិការក្នុងទីផ្សារទូរគមនាគមន៍

ស្រីលង្កា៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ សភាស្រីលង្កាបានអនុម័តលើការធ្វើវិសោធនកម្មច្បាប់ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ខ្លួនដែលជាការបើកផ្លូវអនុញ្ញាតឱ្យបណ្ដាញ Starlink ដែលជាអង្គភាពផ្កាយរណបនៃ SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk អាចបង្កើតប្រតិបត្តិការនៅក្នុងប្រទេសដែនកោះស្ថិតក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។

ការិយាល័យសភាស្រីលង្កាបានឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍មួយថា សភារបស់ប្រទេសស្រីលង្កាបានអនុម័តច្បាប់ទូរគមនាគមន៍ថ្មីមួយ ដែលបានធ្វើវិសោធនកម្មច្បាប់ដែលមានស្រាប់ជាលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំ ដោយមិនឆ្លងកាត់ការបោះឆ្នោត។ បើតាមរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា លោក Kanaka Herath ថ្លែងនៅមុខសភាដោយបញ្ជាក់ថា វិសោធនកម្មនេះនឹងណែនាំប្រភេទអាជ្ញាប័ណ្ណថ្មីចំនួនបី ព្រមទាំងអនុញ្ញាតឱ្យ Starlink អាចឈានជើងចូលក្នុងទីផ្សារទូរគមនាគមន៍របស់ប្រទេសស្រីលង្កា ក្នុងនាមជាអ្នកផ្តល់សេវាដែលមានអាជ្ញាប័ណ្ណ ដោយជំហានបន្ទាប់គឺរង់ចាំការអនុម័តពីនិយតករទូរគមនាគមន៍ជាមុនសិន។ គួរបញ្ជាក់ថា បើតាមច្បាប់ចាស់មុនការធ្វើវិសោធនកម្មមិនមានបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យអ្នកផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបធ្វើប្រតិបត្តិការនៅក្នុងប្រទេសនោះទេ។

លោក Herath បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារម្សិលមិញនេះ អំឡុងការការពារវិសោធនកម្មច្បាប់ថ្មីនេះថា "ឱកាសនេះមិនមែនបើកសម្រាប់តែក្រុមហ៊ុន Starlink ប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាត និងបើកផ្លូវដល់ក្រុមហ៊ុនផ្សេងទៀតដែលចង់វិនិយោគនៅក្នុងប្រទេសស្រីលង្កាផងដែរ"។ លោកប​ន្តថា៖ "ផែនការរបស់យើងគឺដើម្បីពង្រីកវិស័យព័ត៌មានវិទ្យា (IT) ឱ្យក្លាយជាឧស្សាហកម្មមានតម្លៃ ១៥ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០៣០។ ដូច្នេះវាជាការសំខាន់ណាស់ដែលយើងទាក់ទាញក្រុមហ៊ុនអន្តរជាតិឱ្យផ្តល់អ៊ីនធឺណិតក្នុងប្រទេស ជាពិសេសគឺការពង្រីកអ៊ីនធឺណិតទៅកាន់តំបន់ជនបទ"

បើតាមរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាស្រីលង្កាបញ្ជាក់ថា ក្រុមហ៊ុន Starlink បានចូលកៀកទៅកាន់រដ្ឋាភិបាលស្រីលង្កាកាលពីអំឡុងខែមីនាកន្លងទៅ ជាមួយនឹងសំណើរក្នុងការរៀបចំប្រតិបត្តិការក្នុងប្រទេស។ ស្រីលង្កា​បាន​ផ្តល់​ការ​យល់ព្រម​ជា​បឋមដល់ក្រុមហ៊ុន Starlink កាលពី​ខែ​មិថុនា បន្ទាប់​ពី​បាន​តាមដាន​ដំណើរការ​របស់ក្រុមហ៊៊ុនមួយរយៈពេល។ លោក Kanaka Herath បញ្ជាក់ថា ក្រុមហ៊ុន Starlink នឹងត្រូវបង់ពន្ធដើម្បីទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែលោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយលើសពីនេះឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក