ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តបន្ទាយមានជ័យលើការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានខ្មែរជាយដែន

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចេញសេចក្ដីប្រកាសព័ត៌មានមួយដើម្បីបំភ្លឺ និងបដិសេធចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុករបស់សារព័ត៌មានខ្មែរជាយដែន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ។ បើតាមសេចក្ដីប្រកាសព័ត៌៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបញ្ជាក់ថា៖ "នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់ផេកហ្វេសប៊ុក សារព័ត៌មានខ្មែរជាយដែន បានបង្ហោះវីដេអូឃ្លីប និងសំលេង ដែលមានរយៈពេល ១០នាទីនិង១២ វិនាទី ដោយបានរៀបរាប់ថា លោក សៅ ឆាលី ដែលជាប្រធានការិយាល័យរដ្ឋបាលកិច្ចការអយ្យការ បាននិយាយពញ្ញាក់ស្មារតី លោក ពែក ចាន់រ៉ា ដែលជាដើមបណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩៥ ចុះថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២៣ ដោយតម្រូវឱ្យដើមបណ្ដឹងដាក់សោហ៊ុយចំនួន ១៥០០ដុល្លារ ដើម្បីដំណើរការរឿងក្តី និងបានលើកឡើងថាលោកចៅក្រមស៊ើបសួរ អៀង ណារី បានសុំប្រាក់ទឹកតែជាថ្នូរសម្រាប់ការឃុំខ្លួនជនត្រូវចោទ"

ចំពោះការលើកឡើងរបស់សារព័ត៌មានខ្មែរជាយដែនខាងលើ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ ព្រោះតាមសារសំលេងខាងលើគឺ លោក សៅ ឆាលី បានទំនាក់ទំនងឱ្យដើមបណ្តឹងមកឆ្លើយបំភ្លឺលើពាក្យបណ្តឹងរបស់គាត់ប៉ុណ្ណោះ មិនបានតម្រូវឱ្យបង់សោហ៊ុយដើម្បីដំណើរការរឿងក្តីចំនួន ១៥០០ដុល្លារ ដូចការលើកឡើងរបស់សារព័ត៌មាននោះឡើយ។ បន្ទាប់មកនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដើមបណ្តឹងចូលមកឆ្លើយបំភ្លឺដោយមានមេធាវីអមផង ក្រោយពីសាកសួរចប់សព្វគ្រប់ មេធាវីបានប្រាប់ថា ចាំឱ្យកូនក្តីឈ្មោះ ពែក ចាន់រ៉ា ផ្ញើប្រាក់ឱ្យចំនួន ១០០ដុល្លារ ឱ្យទៅលោក សៅ ឆាលី ជាប្រាក់លើកទឹកចិត្ត តែត្រូវបានលោក សៅ ឆាលី ផ្ញើត្រលប់ជួនទៅដើមបណ្តឹងវិញ។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យក្នុងសំណុំរឿងបានចូលមកឆ្លើយបំភ្លឺដោយចម្លើយរបស់ដើមបណ្តឹង និងចម្លើយរបស់ជនសង្ស័យ មានភាពស៊ីសង្វាក់គ្នា តំណាងអយ្យការសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១១៦៩ អយ.ក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ដោយឡែក ការលើកឡើងថាលោកចៅក្រមស៊ើបសួរ អៀង ណារី បានសុំប្រាក់ទឹកតែជាថ្នូរសម្រាប់ការឃុំខ្លួនជនត្រូវចោទ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត បញ្ជាក់ថា ៖ ចៅក្រមស៊ើបសួរបានទទួលចាត់ការសំណុំរឿងរបស់ដើមបណ្តឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរចេញដីកាកោះហៅដើមបណ្តឹង។ តាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បញ្ជាក់ថារកពុំឃើញបុគ្គលមានឈ្មោះក្នុងដីកា។ បន្ទាប់មក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរចេញដីកាកោះហៅលើកទី២ (ដើមបណ្តឹងបានចូលឆ្លើយបំភ្លឺតាមនីតិវិធី)។

ទន្ទឹមនេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឲ្យជនត្រូវចោទចូលខ្លួនដើម្បីសួរចម្លើយ ប៉ុន្តែត្រូវបានមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទដាក់ពាក្យសុំលើកពេលដោយមានមូលហេតុស្របតាមស្មារតីនីតិវិធីព្រហ្មទណ្ឌ។ ទើបនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យចូលខ្លួនលើកទី២ (ជនត្រូវចោទបានអវត្តមាន)

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបញ្ជាក់់ថា ពុំមានជំនួបក្រៅផ្លូវការណាមួយនៅក្រៅពីនីតិវិធីឆ្លើយបំភ្លឺជូនចៅក្រមស៊ើបសួរចំពោះអង្គហេតុខាងលើ នៅពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ និងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឡើយ។ បន្ទាប់មកការស្នើសុំជួបក្រៅផ្លូវការរបស់ដើមបណ្ដឹង ត្រូវបានលោកចៅក្រមស៊ើបសួរបដិសេធ។ ក្រោយពីបានឆ្លើយបំភ្លឺតាមនីតិវិធីរួច ស្រាប់តែដើមបណ្តឹងស្នើសុំឲ្យលោកចៅក្រមស៊ើបសួរធ្វើនីតិវិធី ដើម្បីអាចឃុំខ្លួនជនត្រូវចោទទាំងពីរបាននឹងជូនជាសគុណ។ ប៉ុន្តែចៅក្រមកម្មសិក្សាតបថា មិនពាក់ព័ន្ធនឹងប្រាក់សគុណអ្វីទេ បើសិនពិនិត្យលទ្ធភាពច្បាប់ ឃើញថាមានភាពចាំបាច់ និងមានមូលហេតុគ្រប់គ្រាន់ដែលត្រូវឃុំខ្លួនតាមច្បាប់ ចៅក្រមស៊ើបសួរនឹងសុំយោបល់ពីឯកឧត្តមប្រធានសាលាដំបូងតាមនីតិវិធី កុំបារម្ភ

ផ្អែកតាមចំណុច១ ប្រការ៤ នៃប្រកាសលេខ ១១៣កយ.ប្រក១៥ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ស្តីពី បែបបទនៃការធ្វើកម្មសិក្សា និងសិទ្ធិអំណាចរបស់ចៅក្រមស៊ើបសួរកម្មសិក្សា និងព្រះរាជអាជ្ញារង កម្មសិក្សារបស់ក្រសួងយុត្តិធម៌ កំណត់ថា “ចៅក្រមកម្មសិក្សា មានសិទ្ធិអំណាចក្នុងរយៈពេលបំពេញកម្មសិក្សា ចំណាត់ការសំណុំរឿងស៊ើបសួរ ចៅក្រមកម្មសិក្សាមានសិទ្ធិដូចចៅក្រមពេញសិទ្ធិដែរ លើកលែងតែ ការឃុំខ្លួនបណ្តោះអាសន្ន ដែលត្រូវមានយោបល់យល់ព្រមពីប្រធានសាលាដំបូង”

ស្របគ្នានេះលោកចៅក្រមស៊ើបសួរ បានព្យាយាមពន្យល់ដើមបណ្ដឹងអំពីផលវិបាកនៃបណ្តឹងមួយចំនួនថា បើករណីដែលជនត្រូវចោទយល់ព្រមសង ឬ មានដំណោះស្រាយនូវទ្រព្យសម្បត្តិណាមួយ ជូនដើមបណ្តឹង សូមឲ្យដើមបណ្ដឹងបន្ទន់ចិត្ត និងព្រមទទួលយក ដើម្បីបានសំណងមួយចំនួនចំពោះប្រាក់ដែលបាន បាត់បង់ក្នុងចំនួនសមរម្យណាមួយដែលអាចទទួលយកបាន។ ដើមបណ្ដឹងបានយល់ព្រមឲ្យតុលាការជួយឲ្យបានសំណង និងពុំមានបញ្ហាអ្វីផ្សេងដែលលោកចៅក្រមស៊ើបសួរបង្ខំឲ្យដើមបណ្តឹងផ្តល់នូវទ្រព្យសម្បត្តិ ឬ តម្លៃណាមួយដល់ខ្លួនជាថ្នូរនឹងការឃុំខ្លួនជនត្រូវចោទឡើយ។ ចំណែកឯខ្លឹមសារអះអាងរបស់ដើមបណ្តឹងក្នុងវីដេអូបង្ហោះនោះ ក៏បានទទួលស្គាល់ និងបញ្ជាក់យ៉ាងច្បាស់លាស់ផងដែរថា លោកចៅក្រមស៊ើបសួរ មិនបានទទួលសគុណ ឬលាភសក្ការៈណាមួយពីខ្លួន ឬទទួលការសំណូមពរពីខ្លួនដែរ ក្រៅតែពីមិនទាន់មានចំណាត់ការបន្ត។

ជាចុងក្រោយ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រកាសបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់អ្នកសារព័ត៌៌មានខ្មែរជាយដែនខាងលើ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក