ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិន និងបេឡារុស្សចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសប៉ូឡូញ

អន្តរជាតិ៖ ក្រសួងការពារជាតិបេឡារុស្ស និងចិនបានបញ្ជាក់ដូចគ្នាថា ចិន និងបេឡារុស្សបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាកាលពីថ្ងៃចន្ទម្សិលមិញ ដោយសមយុទ្ធរួមគ្នានេះធ្វើឡើងនៅចម្ងាយត្រឹមប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីខ្សែបន្ទាត់ព្រំដែនរបស់ខ្លួនជាមួយសមាជិកអង្គការណាតូ (NATO) ពោលគឺប្រទេសប៉ូឡូញ ដែលសមយុទ្ធនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះមុនពេលដែលអង្គការណាតូចាប់ផ្តើមដំណើរការកិច្ចប្រជុំកំពូលរបស់ខ្លួននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ 

ក្រសួងការពារជាតិបេឡារុស្សបានដកស្រង់សំដីរបស់លោកឧត្តមសេនីយ Vadim Denisenko ប្រធានបញ្ជាការប្រតិបត្តិការពិសេសរបស់បេឡារុស្សដែលបានថ្លែងថា៖ "ព្រឹត្តិការណ៍ដែលកើតឡើងនៅលើពិភពលោកគឺពិតជាគួរឱ្យព្រួយបារម្ភ និងក្នុងស្ថានភាពដែលតានតឹង ដូច្នេះហើយបេឡារុស្សនឹងចាប់ផ្តើមអនុវត្តទម្រង់ថ្មី និងវិធីសាស្រ្តក្នុងការអនុវត្តការងារយុទ្ធសាស្ត្ររបស់ខ្លួន"។ ក្រសួងការពារជាតិបេឡារុស្សបញ្ជាក់ថា សមយុទ្ធយោធាដែលគេហៅថា Falcon Assault នឹងដំណើរការរហូតដល់ថ្ងៃទី១៩ ខែកក្កដា នៅទីលានមួយក្បែរទីក្រុង Brest ស្ថិតនៅភាគនិរតីនៃប្រទេសបេឡារុស្ស​ លាតសន្ធឹងតាមបណ្ដោយព្រំដែនជាមួយប៉ូឡូញ។ 

គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសជាសមាជិកទាំង៣២ របស់អង្គការណាតូ បានជួបប្រជុំគ្នានៅថ្ងៃអង្គារនេះនៅឯទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលមួយដែលគេរំពឹងថានឹងមានការកៀរគររកការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ គួរកត់សម្គាល់ផងដែរថា បេឡារុស្សបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនជាកន្លែងបើកដំណើរការមួយសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួនមកលើអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២ មកទល់បច្ចុប្បន្ន។ 

បើតាមប្រភពពីក្រសួងការពារជាតិបេឡារុស្សបញ្ជាក់ថា ជាផ្នែកមួយនៃសមយុទ្ធនេះ កងកម្លាំងយោធានៃប្រទេសទាំងពីរនឹងដោះស្រាយបញ្ហានៃការចុះចតពេលយប់ ជំនះរបាំងទឹក និងធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងការពារជាតិបេឡារុស្សក៏បានបង្ហោះរូបភាពជាច្រើនស្ដីពីសកម្មភាពនៃសមយុទ្ធនេះ តាមរយៈប្រព័ន្ធ Telegram ដែលបង្ហាញពីសកម្មភាពនៃការមកដល់របស់កងទ័ពចិន និងការដើរក្បួននៅទីតាំងសមយុទ្ធនេះ។ យ៉ាងណាមិញ ភាគីទាំងពីរមិនបានបញ្ជាក់អំពីចំនួនជាក់លាក់នៃវត្តមានកងទ័ពនៅក្នុងសមយុទ្ធយោធានេះឡើយ។ 

ដោយឡែក ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេឡារុស្សបានរៀបចំ "ពិធីស្វាគមន៍ដ៏អស្ចារ្យ" សម្រាប់កងទ័ពចិនដែលបានមកដល់ទឹកដីបេឡារុស្សកាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ "សមយុទ្ធយោធារួមគ្នានេះមានគោលបំណងបង្កើនសមត្ថភាពនៃកងទ័ពដែលបានចូលរួម និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក