ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យរៀបចំព្រឹត្តិការណ៍កីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នាចុងឆ្នាំ២០២១នេះ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតតាមការស្នើសុំរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដែលបានស្នើតាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មធិការជាតិ CAMSOC ដើម្បីរៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២១នេះ។

បើតាមការបញ្ជាក់ឱ្យដឹងពីសហព័ន្ធកីឡាទូកក្តោងកម្ពុជា កម្មវិធីប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ដោយទទួលបានការគាំទ្រពេញទំហឹងពីគណៈកម្មាធិការជាតិ CAMSOC។

លោក ថាង ហ្កោដុន ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានគាំទ្រ និងអនុញ្ញាតឲ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា រៀបចំព្រឹត្តិការណ៍ជើងឯកទូកក្តោងអាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍ Southeast Asian Sailing Championships 2021 ដែលនេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ដ្រថ្មីមួយរបស់កីឡាទូកក្ដោងកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងរបស់ខ្លួន ។

គួរឱ្យដឹងថា តាមការគ្រោងទុកព្រឹត្តិការណ៍នេះ មានកីឡាករប្រមាណ ១៥០នាក់ មកពី ៦ប្រទេសចូលរួមប្រកួតប្រជែងលើ ១២វិញ្ញាសា។ ថ្នាក់ដឹកនាំកីឡាកម្ពុជា ជាពិសេសសហព័ន្ធកីឡាទូកក្តោងរំពឹងថា ព្រឹត្តិការណ៍នេះនឹងជាផ្នែកមួយសម្រាប់ការពង្រឹងសមត្ថភាព និងគុណផលរបស់អត្តពលិកកម្ពុជា សម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា ជាពិសេសគឺការផ្សព្វផ្សាយពីមុខមាត់ថ្មីនៃខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍មួយដ៏សំខាន់ ក៏ដូចជាបង្ហាញនូវការងើបដំណើរការឡើងវិញនូវផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ ក្នុង និងក្រោយពេលដែលរងផលប៉ះពាល់ដោយសារបញ្ហាកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក