ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃកំពុងស៊ើបអង្កេតរកអ្នកមានអំណាចនៅពីក្រោយការនាំចូលគ្រឿងញៀនមកកម្ពុជា

បាត់ដំបង៖ រដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា បានលើកឡើងថាពេលនេះអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីខាងលើមកវិញចំពោះអ្នកនាំចូលគ្រឿងញៀនចូលកម្ពុជា បន្ទាប់ពីទទួលបានតំរុយថាមានអ្នកមានអំណាចនៅពីក្រោយការនាំចូលនេះ។

ថ្លែងក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា បានលើកឡើងថាតាមរយៈការស្រាវជ្រាវរកករណីនាំចូលគ្រឿងញៀន ២០គីឡូក្រាមចូលកម្ពុជាដោយជនជាតិនីហ្សេរីយ៉ាម្នាក់ ក្រសួងមហាផ្ទៃបានរកឃើញថាជននេះមានមានទំនាក់ទំនងជាមួយអ្នកនៅភ្នំពេញ ដោយមានការទទួលការកម្មង់ទិញតាមបណ្ដាក្លិបកម្សាន្តសប្បាយៗមួយចំនួន ហើយក៏មានថ្នាក់ដឹកនាំមួយចំនួននៅពីក្រោយផងដែរ។

លោកថា៖ «អ៊ីចឹងហើយឥឡូវយើងកំពុង​ធ្វើការងារនេះបញ្ច្រាសទិសវិញ។ អ្នកណាអ្នកលូកលាន់ត្រូវតែរកឱ្យឃើញហើយជាពិសេសដាក់ទោសទណ្ឌតាមច្បាប់»។

ជាមួយគ្នានេះលោកក៏បញ្ជាឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងអាជីវកម្មកម្សាន្ត​ដែលមានប្រើប្រាស់គ្រឿងញៀនឱ្យបានខ្លាំងក្លា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក