ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំង

បន្ទាយមានជ័យ: លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក អញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅស្រុកមង្គលបូរី គ្រប់ឃុំ ចាក់ជូនពលរដ្ឋដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយក្ដីក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធានការ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបជូនថាវ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំគ្រប់បែបយ៉ាងដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក