ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងឧស្សាហកម្ម និងក្រសួងប្រៃសណីយ៍ចុះអនុស្សរណៈនៃការយោគយល់ដើម្បីបង្កើន​សុវត្ថិភាពឌីជីថល និងភាពងាយស្រួល

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅបង្កើនសុវត្ថិភាពឌីជីថល និងភាពងាយស្រួល។

ក្រោមអនុស្សរណៈនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការគាំទ្រដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត, និងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងដាក់បញ្ចូល QR Code ស្តង់ដារលើឯកសារនានាក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅលុបបំបាត់ការក្លែងបន្លំឯកសារ លើកកម្ពស់ការអភិវឌ្ឍថ្នាល និងសេវារដ្ឋាភិបាលឌីជីថល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក