ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាកាសយានដ្ឋានអន្តរជាតិរបស់ថៃនឹងបិទដំណើរការហាងទំនិញរួចពន្ធដើម្បីបង្កើនការចាយលុយក្នុងប្រទេស

ថៃ៖ ប្រទេសថៃនឹងបិទដំណើរការទីតាំងហាងទំនិញរួចពន្ធ (Duty-Free) នៅតាមស្ថានីយ៍អ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដើម្បីជំរុញឱ្យភ្ញៀវទេសចរណ៍ចាយលុយកាន់តែច្រើនបន្ថែមទៀតនៅទីតាំងផ្សេងៗក្នុងប្រទេស។ បើតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយថា ប្រតិបត្តិករចំនួន ៣ នៃទីតាំងហាងទំនិញរួចពន្ធចំនួន ៨ទីតាំងនៅតាមអាកាសយានដ្ឋានអន្តរជាតិធំ រួមទាំងអាកាសយានដ្ឋានសុវណ្ណភូមិផងនោះ បានយល់ព្រមផ្អាកប្រតិបត្តិការទីតាំងរបស់ខ្លួន។ នេះបើតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាល។

គួរឱ្យដឹងថា អាកាសយានដ្ឋានដែលត្រូវបិទដំណើរការហាងទំនិញរួចពន្ធរួមមាន អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ, ដនមឿង, ឈៀងម៉ៃ, ភូកេត, ហាត់យ៉ៃ, រ៉ាក់យ៉ង, កោះសាមុយ និងកោះក្រាបី។ យ៉ាងណាមិញ គេនៅមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការផ្អាកប្រតិបត្តិការហាងទំនិញរួចពន្ធនេះនៅឡើយទេ។ 

បើតាមអគ្គនាយកដ្ឋានគយរបស់ថៃបញ្ជាក់ថា ការលក់ទំនិញក្នុងហាងទំនិញរួចពន្ធរបស់ថៃកាលពីឆ្នាំ២០២៣ គិតជាទំហំទឹកប្រាក់មានរហូតដល់ទៅ ៣,០២ពាន់លានបាត (ប្រមាណជា ៨២,៩លានបាត)។ ដោយឡែក រដ្ឋាភិបាលប៉ាន់ប្រមាណថាការបិទដំណើរការហាងទាំងនេះ នឹងជំរុញឱ្យមានការបង្កើនចំណាយសម្រាប់ភ្ញៀវទេសចរណ៍នៅក្នុងប្រទេសថៃប្រមាណជា ៥៧០បាត ក្នុងម្នាក់ សម្រាប់ដំណើរកម្សាន្តម្តងៗ។ 

ផ្អែកតាមទិន្នន័យពីធនាគារពិភពលោកឱ្យដឹងថា ថៃអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍បានប្រមាណ ៣៦លាននាក់ក្នុងឆ្នាំ២០២៤។ យោងតាមស្ថិតិពីក្រសួងទេសចរណ៍ និងកីឡាថៃបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែមេសា ថៃបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចេណ៍បរទេសសរុប ១០.៧២លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនមានចំនួនជាង ២លាននាក់ តាមពីក្រោយដោយភ្ញៀវម៉ាឡេស៊ី រុស្ស៊ី កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា។ មុនពេលផ្ទុះឡើងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍របស់ថៃ មានទំហំស្មើនឹងជាង ២០ភាគរយនៃសេដ្ឋកិច្ចជាតិសរុប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក