ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសម្នាក់កំពុងដើរឆ្លងផ្លូវសុខៗ ត្រូវម៉ូតូបុកស្លាប់

ស្រុកព្រៃនប់: ករណីគ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបុកអ្នកថ្មើរជើង) នៅឃុំរាម ស្រុកព្រៃនប់ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨.០៧.២០២៤ វេលាម៉ោង ០៥:០០នាទី លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយ ម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។

លុះមកដល់ចំណុចខាងលើ បានបុកអ្នកថ្មើរជើង០១នាក់ កំពុងដើរឆ្លងផ្លូវពីកើតទៅលិច អ្នកថ្មើរជើងឈ្មោះ ស៊ុយ គឹមថេត ភេទប្រុស អាយុ៧៦ឆ្នាំ មានទីលំនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកពីចំហៀងខ្លួនខាងឆ្វេងតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយ អ្នកថ្មើរជើង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូមិនស្គាល់ម៉ាក ត្រូវបានអ្នកបើកបរម៉ូតូលើកម៉ូតូបើកបរគេចចេញពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក