ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ណូវែលហ្សេឡង់ រាយការណ៍ករណីស្លាប់ដំបូងបង្អស់ ពាក់ព័ន្ធនឹងវ៉ាក់សាំង Pfizer

ណូវែលហ្សេឡង់៖ ប្រទេសណូវែលហ្សេឡង់ នៅថ្ងៃទី៣០ ខែសីហានេះ បានរាយការណ៍នៅករណីដំបូងគេបង្អស់ ដែលអាជ្ញាធរបានអះអាងថា ជាករណីអ្នកស្លាប់ដែលពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ Pfizer ដំបូងគេបង្អស់ក្នុងប្រទេសនេះ។

សេចក្តីរាយការណ៍នេះត្រូវបានប្រកាសដោយក្រសួងសុខាភិបាលណូវែលហ្សេឡង់ ក្រោយពីមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយក្រុមការងារឯករាជ្យសម្រាប់ការតាមដានលើសុវត្ថិភាពវ៉ាក់សាំងកូវីដ-១៩ ក្រោយពីស្រ្តីម្នាក់បានស្លាប់ក្រោយទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer។ យ៉ាងណាក្តី ក្រសួងសុខាភិបាលណូវែលហ្សេឡង់ មិនបានបញ្ជាក់ឱ្យដឹងថាស្រ្តីដែលបានស្លាប់នោះមានវ័យប៉ុន្មាននោះឡើយ។

គណៈកម្មការឯករាជ្យបានបញ្ជេញរបាយការណ៍របស់ខ្លួនថា ស្រ្តីនោះបានស្លាប់ដោយសារអាការៈ myocarditis ដែលពាក់ព័ន្ធទៅបញ្ហាចង្វាក់បេះដូង ដែលជាផលប៉ះពាល់ដ៏កំរកើតមាននៃវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer នេះ។

ដោយឡែក ក្រុមការងារនៃក្រុមហ៊ុនវ៉ាក់សាំង Pfizer នៃប្រទេសណូវែលហ្សេឡង់ នៅមិនទាន់មានការឆ្លើយតបណាមួយ ជុំវិញបញ្ហាខាងលើនេះឡើយ។

គណៈកម្មការឯករាជ្យសម្រាប់តាមដានសុវត្ថិភាពវ៉ាក់សាំងកូវីដ-១៩ ក៏បានទទួលស្គាល់ដែរថា វ៉ាក់សាំងបង្ការកូវីដ-១៩​ ប្រភេទ Pfizer ពិតជាមានគុណភាពខ្ពស់សម្រាប់ការបង្ការជំងឺកូវីដ-១៩ ប៉ុន្តែយ៉ាងណាមិញ ហានិភ័យប្រឈមទៅនឹងផលប៉ះពាល់ក៏មានច្រើនដែរ ជាពិសេសលើបញ្ហា myocarditis តែម្តង។

គួរបញ្ជាក់ថា ក្នុងប្រទេសណូវែលហ្សេឡង់ រដ្ឋាភិបាលប្រទេសនេះបានអនុម័តទៅលើការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជនខ្លួនចំនួន ៣ប្រភេទរួមមាន Pfizer-BioNTech, Janssen និង AstraZeneca៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក