
អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ៖«ព័ត៌មានបឋម»ស្ត្រីជនជាតិថៃម្នាក់ លោតរត់គេចចេញពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងម្តុំរង្វង់មូលត្រីដូហ្វីន សង្កាត់៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៤នេះ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរមានសមត្ថកិច្ចបានជួយអន្តរាគមន៍ប្រើរគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះមកដល់ដីវិញ ដោយសុវត្ថិភាព ដោយប្រើររថយន្តស្ទួចដងវែងឡើងជួយចាប់យកស្ត្រីជនជាតិថៃខាងលើចុះមកវិញ ។
ជុំវិញមូលហេតុនៃការរត់គេចចេញពីទីតាំងខាងលើនេះសមត្ថកិច្ចពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយជាបឋមសង្គ្រោះមនុស្ស និង ចាំសួរនាំស្រាវជ្រាវនៅតាមក្រោយជាបន្តទៀត ៕