ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ

អេស្ប៉ាញ៖ យកកាំភ្លើងបាញ់ទឹកបាញ់អ្នកទេសចរ ដើរតាមផ្លូវយកផ្លាកទៅបិទនៅមុខសណ្ឋាគារ​ និងភោជនីយដ្ឋាន ជាសកម្មភាពនៃបាតុករនៅរាជធានីបាសេឡូណា ប្រទេសអេស្ប៉ាញ សំដែងការមិនពេញចិត្តចំពោះចំនួនអ្នកទេសចរច្រើនលើសលប់ដែលធ្វើឱ្យតម្លៃផ្ទះ និងផ្ទះជួលកើនឡើងខ្លាំង។

មនុស្សរាប់ពាន់នាក់បានចេញធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា ជាមួយពាក្យស្លោកថា «គ្រប់គ្រាន់ហើយ! សូមដាក់ដែនកំណត់មួយសម្រាប់វិស័យទេសចរណ៍ផង» និង «កាត់បន្ថយអ្នកទេសចរឥឡូវនេះ» «អ្នកទេសចរអើយទៅផ្ទះវិញទៅ» ជាដើម។

បាតុករម្នាក់លោក Jordi Guiu អាយុ៧០ឆ្នាំ បានប្រាប់សារព័ត៌មាន Lemonde ថា៖

«ខ្ញុំគ្មានអ្វីប្រឆាំងនឹងវិស័យទេសចរណ៍ទេប៉ុន្តែនៅទីនេះនៅទីក្រុងបាសេឡូណា​យើងកំពុងរងគ្រោះដោយសារទេសចរណ៍ហួសហេតុដែលធ្វើអោយទីក្រុងរបស់យើងមិនអាចរស់នៅបាន»។

យោងតាមការចុះផ្សាយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះតម្លៃផ្ទះនៅទីក្រុងបាសេឡូណាមានកំណើនច្រើនរហូតដល់៦៨% ដែលជាបញ្ហចម្បងមួយនៃបាតុកម្មនេះ​រួមទាំង​ផល​ប៉ះពាល់នៃទេសចរណ៍លើពាណិជ្ជកម្មក្នុងតំបន់ និងលក្ខខណ្ឌការងារនៅក្នុងទីក្រុងដែលមានប្រជាជនប្រមាណ ១,៦លាននាក់នេះ។

អេស្ប៉ាញគឺជាប្រទេសទី២ នៅអឺរ៉ុបដែលមានអ្នកភ្ញៀវទេសចរច្រើនជាងគេបន្ទាប់ពីបារាំង។ ក្នុងឆ្នាំ​២០២៣ ប្រទេសនេះទទួលបានភ្ញៀវទេសចរប្រមាណ ៨៥លាននាក់ កើន១៨,៧%បើធៀបនឹងឆ្នាំ២០២២៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក