ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្រោងវិនិយោគពីបរទេស​ជិត២០០ ត្រូវបានអនុម័តនៅឆមាសទី១ ឆ្នាំ២០២៤

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងថាពីកំណើននៃការវិនិយោគពីបរទេសមកកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៤ មានការកើនឡើងលើសឆ្នាំ២០២៣ ដល់ទី៣ដង។

ថ្លែងក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នាព្រឹកថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បាន​​ឱ្យដឹងថាក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័តគម្រោងវិនិយោគសរុប ១៩០គម្រោង ដែលមានតម្លៃ ៣,២ពាន់លានដុល្លារអាេមរិក។

សម្ដេចបានគូសបញ្ជាក់ថាមូលហេតុដែលធ្វើឱ្យកម្ពុជាកាន់តែទាក់ទាញអ្នកវិនិយោគនោះគឺអត្ថប្រយោជន៍ និងការគាំទ្រពីរដ្ឋដល់អ្នកវិនិយោគ ដែលរួមមាន ច្បាប់ គោលនយោបាយ ការបើកទីផ្សារកាន់តែធំ ការងារសមរម្យ កិច្ចគាំពារសង្គម ឌីជីថលរូបនីយកម្ម,និងចីរភាពបរិស្ថាន។

សម្ដេចថា៖ «ជាមួយនឹងការដាក់បញ្ចូលទៅក្នុង បញ្ជីតាមដានគោលដៅវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលលេចធ្លោ ឆ្នាំ២០២៤ របស់ Financial Times, កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមគោលដៅវិនិយោគកំពូលទាំង ៥០ របស់ពិភពលោក ដែលការណ៍នេះ បានបង្ហាញកាន់តែច្បាស់ពីភាពទាក់ទាញរបស់កម្ពុជា ដល់វិនិយោគិនសកល»

ការវិនិយោគនៅកម្ពុជា អ្នកវិនិយោគអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក ។ ករណីលើកលែងតែមួយគត់នោះ គឺកម្មសិទ្ធិលើដីធ្លី។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេក្នុងតំបន់ ដែលបានបើកស្ទើរគ្រប់វិស័យ ដល់ការវិនិយោគបរទេស ចាប់តាំងពីឆ្នាំ ១៩៩៤ ។

វិនិយោគិនបរទេសអាចផ្ញើប្រាក់ចំណេញទៅកាន់ប្រទេសដើមវិញ បានដោយមិនមានរបាំង ។ លើសពីនេះ តាមរយៈ ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា,កម្ពុជាផ្តល់ជូននូវការលើកទឹកចិត្តជាច្រើន រួមជាមួយនឹងសេវាកម្មដែលប្រសើរជាងមុន តាមរយៈការសម្រួលនីតិវិធីចុះបញ្ជី និងការផ្តល់សេវាថែទាំវិនិយោគ យ៉ាងទូលំទូលាយ ដល់វិនិយោគិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក