ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហូឡង់ប្រកាសថានឹងចាប់ផ្តើមបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន "ដោយគ្មានការពន្យាពេល"

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Caspar Veldkamp បានឱ្យដឹងនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ទៅកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែននាចុងសប្តាហ៍កន្លងទៅថា ហូឡង់នឹងចាប់ផ្តើមបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន "ដោយគ្មានការពន្យាពេល"

ការបញ្ជាក់របស់ហូឡង់នៅពេលនេះ បានធ្វើឱ្យអ៊ុយក្រែនសង្ឃឹមថា យន្តហោះទំនើបដែលផលិតដោយសហរដ្ឋអាមេរិក នឹងជួយឱ្យកងទ័ពរបស់ខ្លួនមានប្រៀបទៅលើការប្រឈមមុខគ្នាតាមផ្លូវអាកាសជាមួយរុស្ស៊ី ព្រមទាំងការពារកងទ័ព និងទីតាំងផ្សេងៗឱ្យកាន់តែប្រសើរឡើងពីការទម្លាក់គ្រាប់បែកជាប្រចាំដោយកងទ័ពរបស់ទីក្រុងម៉ូស្គូ។

នៅក្នុងដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងចាប់តាំងពីក្លាយជារដ្ឋមន្ត្រីការបរទេសកាលពីសប្តាហ៍មុន លោក Veldkamp ថ្លែងថា ហូឡង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនយន្តហោះទាំងនោះមកកាន់អ៊ុយក្រែន បន្ទាប់ពីអាជ្ញាប័ណ្ណនាំចេញចាំបាច់ត្រូវបានអនុម័តកាលពីសប្តាហ៍មុន។ ក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីអ៊ុយក្រែន លោក Veldkamp ថ្លែងថា៖ "គ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់ហើយក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ដោយគ្មានអ្វីរាំងស្ទះនោះទេ"។ យ៉ាងណាក្ដី លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ដែលយន្តហោះចម្បាំង F-16 គ្រឿងដំបូងក្នុងចំណោមជំនួយ ២៤គ្រឿងត្រូវបញ្ជូនមកកាន់អ៊ុយក្រែនឡើយ។ 

គួរឱ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែនបានអំពាវនាវឱ្យមានការផ្តល់ជំនួយយន្តហោះចម្បាំងជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នគេដឹងថា អ្នកបើកយន្តហោះ និងនាវិកអ៊ុយក្រែន បាននិងកំពុងធ្វើការហ្វឹកហាត់ជាច្រើនខែនៅលើយន្តហោះទំនើបៗ  ដែលប្រទេសជាសមាជិកអង្គការ NATO គ្រោងនឹងផ្តល់ឱ្យនាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ផងដែរថា ប្រទេសជាច្រើនដែលជាសមាជិករបស់អង្គការណាតូបានសន្យាថានឹងបញ្ជូនយន្តហោះទំនើបដែលផលិតដោយសហរដ្ឋអាមេរិកមកឱ្យអ៊ុយក្រែន ដែលប្រទេសទាំងនោះបានលើកសរសើរពីគុណភាពល្បឿន និងសមត្ថភាពនៃយន្តហោះចម្បាំងទាំងនោះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌៌មាន ប្រធានាធិបតី Volodymyr Zelensky បានថ្លែងថា អ៊ុយក្រែនត្រូវការយន្តហោះចម្បាំងប្រមាណ ១៣០គ្រឿងដើម្បីទប់ទល់តាមផ្លូវអាកាសជាមួយរុស្សី ខណៈការសន្យារបស់ប្រទេសលោកខាងលិចក្នុងការបញ្ជូនយន្តហោះចម្បាំងមកឱ្យអ៊ុយក្រែនមានមិនដល់ ១០០គ្រឿងផង។ ដោយឡែក រុស្សីបញ្ជាក់ថា កងកម្លាំងរបស់ខ្លួននឹងកំណត់គោលដៅវាយប្រហារលើសព្វាវុធទាំងអស់របស់លោកខាងលិច រួមទាំងយន្តហោះចម្បាំង F-16 ដែលគ្រោងនឹងបញ្ជូនមករដ្ឋធានី Kyiv នេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក