ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នគរបាលចរាចរណ៍ម្នាក់របួសបែកក្បាល ក្រោយពីរត់ស្ទាក់ចាប់ម៉ូតូមួយគ្រឿងមិនពាក់មួក ក្រោយមកត្រូវបានម៉ូតូនោះបុក

ក្រុងព្រះសីហនុ៖ នគរបាលចរាចរណ៍ក្រុងព្រះសីហនុមួយរូប រងរបួ.សធ្ងន់ ក្រោយម៉ូតូមួយគ្រឿងជិះគេចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ រួចក៍បុកនគរបាលរូបនោះ ដួលបោកនឹងផ្លូវថ្នល់។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៩ :៤០នាទី ព្រឹក លើផ្លូវអូរ១ ត្រង់ចំណុចជិត ហាងokស្ថិតក្នុង ភូមិ១ សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ បង្កឡើងដោយម៉ូតូ ០១គ្រឿង ម៉ាក Honda dream ១២៥ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ប៊ុន សារុន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរចុងភៅនៅ ជីងបុី៣ បច្ចុប្បន្ន ស្នាក់នៅ ភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី កើតទៅ លិច ដោយបើកបរម៉ូតូមិនពាក់មួកការពារសុវត្ថិភាព លុះមកដល់កន្លែងកើតហេតុត្រង់ចំណុចគោលដៅអនុវត្តន៍ច្បាប់ ម៉ូតូបង្កបានបើកបរបញ្ច្រាសទិសចរាចរណ៍ ព្យាយាមគេចចេញពីគោលដៅដែលសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក រួចបានបើកបុកកម្លាំងនគរបាល ០១នាក់ឈ្មោះ ប៊ី សុីណាត ភេទប្រុស ឋានន្តរសក្ដិ អនុសេនីយ៍ឯក តួនាទី នាយរងផ្នែក អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅខាងលើ។

ក្រោយកើតហេតុ នគរបាលរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ ចំណែកអ្នកបើកបរម៉ូតូបង្ក សមត្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក