រាជធានីភ្នំពេញ៖ បើតាមគណនីហ្វេសប៊ុកឈ្មោះ Sok Sokuntheaberlin បានឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នេះថា ពិធីករ និងជាអ្នកអធិប្បាយកីឡាដ៏ល្បីល្បាញ លោក គន្ធ ជីវ័ន្ធ បានទទួលមរណភាពហើយ ដោយសារបញ្ហាជំងឺ ក្រោយពីបានបន្តទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ៕


