ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ

រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការចែករំលែកនូវបទពិសោធន៍ខ្លះៗ ស្តីពីបច្ចេកទេសដែលអាចលួចទិន្នន័យពីទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិច ពីការប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ នៅទីសាធារណៈ ឬគ្មានប្រភពច្បាស់លាស់ ដែលបានរៀបចំប្រព័ន្ធបច្ចេកទេសពីជនអនាមិក។

បច្ចេកទេស (Juice Jacking) គឺជាបច្ចេកទេសមួយដែលជនអនាមិកប្រើប្រាស់ដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍អេឡិចត្រូនិក ដោយប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ក្នុងទីសាធារណៈ ឫឧបករណ៍អេឡិចត្រូនិចគ្មានប្រភពច្បាស់លាស់ ដែលអាចអោយជនអនាមិក ប្រើប្រាស់ការភ្ជាប់នោះដើម្បីចូលទៅក្នុងឧបករណ៍របស់អ្នក ដើម្បីលួចទិន្នន័យពីទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចរបស់អ្នកបាន។

គោលបំណងនៃការប្រើប្រាស់បច្ចេកទេសនេះមានដូចជា៖
១. លួចព័ត៌មានផ្ទាល់ខ្លួន ដូចជាអ៊ីមែល អ៊ីនធឺណិត ឯកសារ រូបភាព និងវីដេអូ។
២. លួចព័ត៌មានហិរញ្ញវត្ថុ ដូចជាគណនីធនាគារ ឬ ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ។
៣. ដំឡើងមេរោគ (Malware) ដើម្បីកាន់តែត្រួតពិនិត្យឧបករណ៍របស់អ្នកនៅពេលក្រោយ។

ដោយឡែក បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា វិធីសាស្រ្តការពារអាចអនុវត្តបានតាមវិធានការខ្លះៗដូចខាងក្រោម៖
. ប្រើកន្លែងសាកថ្ម ឬការភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលអាចជឿជាក់បាន និងមកពីសាខា ឬក្រុមហ៊ុនដែលគេទទួលស្គាល់។
២. អនុវត្តការពារ និងចាក់សោរទៅលើឧបករណ៍ទូរស័ព្ទរបស់អ្នក។
៣. ចៀសវាងការភ្ជាប់ឧបករណ៍របស់អ្នកទៅនឹងកន្លែងសាកថ្ម ឬគ្រឿងអេឡិចត្រូនិចផ្សេងៗ នៅទីសាធារណៈ។
៤. ប្រើតែខ្សែសាកដែលសាកបានតែថ្មតែប៉ុណ្ណោះ (charging-only cable) ដែលមិនអនុញ្ញាតឱ្យផ្ទេរទិន្នន័យ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះការភ្ជាប់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូចនិចរបស់ខ្លួន នៅតាមទីសាធារណៈ ឬភ្ជាប់ទៅនឹងគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមានប្រភពមិនច្បាស់លាស់ ដើម្បីជៀសវាងការលួច និងគ្រប់គ្រងទិន្នន័យរបស់ខ្លួនពីជនអនាមិក ដែលអាចបណ្តាលអោយមានហានិភ័យផ្សេងៗជាយថាហេតុ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក