ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

យុវជនឆ្នើម Pedri នឹងអវត្តមានជាមួយក្រុមជម្រើសជាតិអេស្ប៉ាញដល់ចប់ព្រឹត្តិការណ៍ EURO ដោយសារបញ្ហារបួស

អាល្លឺម៉ង់៖ ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ Pedri នឹងត្រូវអវត្តមានពីការប្រកួត EURO ឆ្នាំ២០២៤ ដែលសេសសល់ទាំងអស់ បន្ទាប់ពីរងរបួសសរសៃពួរជង្គង់ឆ្វេងក្នុងអំឡុងការប៉ះទង្គិចជាមួយកីឡាករ Toni Kroos នាការប្រកួតវគ្គ ៨ក្រុមចុងក្រោយទល់នឹងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ដែលអេស្ប៉ាញបានយកឈ្នះយ៉ាងតានតឹងក្នុងលទ្ធផល ២-១។ 

ក្នុងការប្រកួតនេះ គេឃើញ Pedri បានដើរចេញពីទីលានប្រកួតទាំងទឹកភ្នែកក្រោយការប៉ះទង្គិចនៅដើមតង់ទី១ ទល់នឹងខ្សែបម្រើ Toni Kroos របស់អាល្លឺម៉ង់។ ក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (REEF) កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបញ្ជាក់ថា "បន្ទាប់ពីការធ្វើតេស្ត Pedri មានការកន្ត្រាក់កម្រិតពីរនៅក្នុងសរសៃចងកណ្តាលនៃជង្គង់ខាងឆ្វេងរបស់គេ។ យ៉ាងណាមិញ គេនឹងនៅតែបន្តស្នាក់នៅក្នុងជំរុំហ្វឹកហាត់ជាមួយអេស្ប៉ាញ រហូតដល់ចប់ព្រឹត្តិការណ៍ EURO 2024 នេះ"។ 

ដោយឡែក Toni Kroos ដែលបានប្រកាសថានឹងចូលនិវត្តន៍ក្រោយបញ្ចប់ព្រឹត្តិការណ៍ EURO នេះបានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ដោយបានសុំអភ័យទោសចំពោះហេតុការណ៍ប៉ះទង្គិចជាមួយ Pedri នេះផងដែរ។ Kroos បញ្ជាក់ថា៖ "ខ្ញុំមានរឿងសំខាន់មួយដែលចង់និយាយនោះគឺ៖ ខ្ញុំសុំអភ័យទោសទៅកាន់ Pedri និងសង្ឃឹមថាគេឆាប់បានជាសះស្បើយ។ ខ្ញុំមិនមានចេតនាបង្កគ្រោះថ្នាក់នេះឡើយ។ ខ្ញុំសូមជូនពរឱ្យអ្នក (Pedri) ឆាប់ជាសះស្បើយ និងធ្វើគ្រប់យ៉ាងបានល្អបំផុត! អ្នកគឺជាកីឡាករដ៏អស្ចារ្យម្នាក់"។ 

គួរបញ្ជាក់ថា បញ្ហារបួសរបស់ Pedri បានបង្ខំចិត្តដល់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ លោក Luis de la Fuente ធ្វើការផ្លាស់ប្ដូរកីឡាករភ្លាមៗដោយដាក់កីឡាករ Dani Olmo ដែលគេបានក្លាយជាតួអង្គសំខាន់ និងឈ្នះពានកីឡាករល្អជាងគេប្រចាំការប្រកួតទល់នឹងអាល្លឺម៉ង់ផងដែរ។ សូមជម្រាបថា អេស្ប៉ាញនឹងត្រូវជួបជាមួយក្រុមមាន់គកបារាំង ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នាថ្ងៃទី១០ ខែកក្កដានេះ នៅកីឡដ្ឋានទីក្រុង Munich ប្រទេសអាល្លឺម៉ង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក