ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុន និងកម្ពុជានឹងធ្វើកិច្ចការងាររួមគ្នាដើម្បីបោសសម្អាតមីន និងកាកសំណល់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងធ្វើការងាររួមគ្នាជាមួយកម្ពុជាក្នុងកិច្ចការងារកម្ចាត់មីននៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសដែលញាំញីដោយសង្គ្រាមផ្សេងទៀត។ នេះបើតាមការថ្លែងរបស់លោកស្រី Yoko Kamikawa រដ្ឋមន្រ្តីការបរទេសជប៉ុន អំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានាថ្ងៃសៅរ៍ម្សិលមិញនេះ។ 

រំលឹកទៅក្រោយវិញបន្តិច កម្ពុជាធ្លាប់ញាំញីដោយគ្រាប់មីនរាប់លានគ្រាប់កប់នៅស្ទើរទូទាំងពាសពេញប្រទេសកម្ពុជាក្នុងអំឡុងពេលជិតបីទសវត្សរ៍នៃជម្លោះអូសបន្លាយដែលបានបញ្ចប់នៅក្នុងឆ្នាំ១៩៩៨ ដែលគ្រាប់មីនកប់ក្នុងដីទាំងនេះបានបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងពិការអចិន្រ្តៃយ៍។ យ៉ាងណាមិញ កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថាមានបទពិសោធន៍យ៉ាងក្រាស់ក្រែលទៅលើវិធានការទប់ស្កាត់បញ្ហាដែលបង្កដោយមីន ព្រមទាំងបានរួមគ្នាធ្វើកិច្ចការងារបោសសម្អាត​មីនជាមួយជប៉ុនចាប់តាំងពីឆ្នាំ១៩៩៨មក។ 

លោកស្រី Yoko Kamikawa បានថ្លែងនៅក្នុងសន្និសីទសារព័ត៌៌មានមួយថា "កម្ពុជាគឺជាដៃគូដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងកម្ចាត់មីនជាសកលរបស់ប្រទេសជប៉ុន"។ លោកស្រីបន្តថា៖ "ខ្ញុំមានទំនុកចិត្តថាកម្ពុជានឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ការយល់ដឹងអំពីភាពអមនុស្សធម៌នៃគ្រាប់មីនប្រឆាំងនឹងមនុស្សជាតិក្នុងនាមជាប្រទេសដែលរងគ្រោះញាំញីដោយសារគ្រាប់មីន"។ រដ្ឋមន្រ្តីការបរទេសជប៉ុនក៏បានលើកឡើងថា ប្រទេសជប៉ុននឹងផ្តល់ឱ្យអ៊ុយក្រែននូវម៉ាស៊ីនដោះមីនធំមួយគ្រឿងនៅសប្តាហ៍ក្រោយ ហើយនៅក្នុងខែសីហាខាងមុខនឹងធ្វើការបណ្តុះបណ្តាលភ្នាក់ងារអ៊ុយក្រែននៅកម្ពុជាអំពីរបៀបប្រើប្រាស់ឧបករណ៍ដោះមីននេះ។

លោកបណ្ឌិត ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រាប់មកកាន់អ្នកសារព័ត៌មានថា អង្គភាព CMAC និងអ្នកបោសសម្អាតមីនក្នុងប្រទេសកម្ពុជាមានមោទនភាពចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់នេះ និងគាំទ្រយ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការនេះ។ លោកបន្ថែមថា៖ “យើងរីករាយដែលបានចូលរួមក្នុងការចែករំលែកបទពិសោធន៍ជាមួយប្រទេសដែលមានបញ្ហាមីន និងសំណល់ពីសង្គ្រាម ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា”

គួរបញ្ជាក់ថា ហេតុការណ៍នៃការស្លាប់ដោយសារគ្រាប់មីនកើតឡើងជាញឹកញាប់ក្នុងចំណោមជនស៊ីវិល និងទាហានក្នុងប្រទេសអ៊ុយក្រែន ដែលគ្រាប់មីន និងសំណល់ជាតិផ្ទុះជាច្រើនត្រូវបានដាក់ពង្រាយពាសពេញប្រទេសអ៊ុយក្រែន ចាប់តាំងពីមានការឈ្លានពានដោយរុស្ស៊ីក្នុងឆ្នាំ២០២២។  យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សបញ្ជាក់ថា គ្រាប់​មីន​ត្រូវ​បាន​គេដាក់ពង្រាយក្នុង​តំបន់​ចំនួន១១ ក្នុង​ចំណោម​តំបន់ទាំង២៧ របស់​អ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក