ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តព្រះសីហនុចុះសួរសុខទុក្ខប្រជាកសិករនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ទី០៦កក្កដាឆ្នាំ២០២៤ អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានចុះសួរសុខទុក្ខប្រជាកសិករដែលជាអ្នកបង្កបង្កើនផលបន្លែគោចរក្នុងឃុំសំរុងសម្រាប់បម្រើទីផ្សារក្នុងស្រុក។ លោកអភិបាលខេត្តព្រះសីហនុក៏បានចុះត្រួតពិនិត្យការខូចខាតផលស្រូវនៅឃុំទឹកល្អក់ដែលបង្ករឡើងដោយសត្វដង្កូវ។

លោកអភិបាលខេត្តបានណែនាំដល់ប្រជាកសិករឲ្យយកចិត្តទុក្ខដាក់បង្កបង្កើនផល និងជៀសវាងដាច់ខាតការប្រើប្រាស់ជីគីមីកសិកម្មខុសបច្ចេកទេសដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាព ខាតបង់ពេលវេលា និងថវិកា។ អភិបាលខេត្តលោក ម៉ាង ស៉ីណាត បានបន្តណែនាំដល់ប្រជាកសិករផ្តល់ព័ត៌មានឲ្យទាន់ពេលវេលាទៅមន្ទីរជំនាញពាក់ព័ន្ធក្នុងការជ្រើសរើសប្រភេទជីគីមីយកមកប្រើប្រាស់។

លោក ម៉ាង ស៊ីណេត បាននាំយកថវិការរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចែកជូនប្រជាកសិករដែលជួបការលំបាកនិងបានផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក