ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ច្បាប់ទទួលស្គាល់ការរៀបការរបស់អ្នកស្រឡាញ់ភេទដូចគ្នានឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចថៃបន្ថែមទៀត

ថៃ៖ អ្វីដែលគេបានឃើញ និងបានកត់សម្គាល់ថ្មីៗនេះទៅលើការការពារផ្លូវច្បាប់សម្រាប់សហគមន៍ស្រឡាញ់ភេទដូចគ្នា (LGBTQ) បន្ថែមទៀតរបស់ថៃ នឹងអាចជាស្ថានភាពដ៏ល្អមួយ ព្រមទាំងជាការបង្កើតឱកាសឱ្យថៃកាន់តែអាចប្រកួតប្រជែងប​ន្ថែមទៀតជាមួយបណ្ដាប្រទេសក្នុងតំបន់។ គួរឱ្យដឹងថា ច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍ ត្រូវបានទទួលការអនុម័តចុងក្រោយពីសភាកាលពីខែមិថុនាកន្លងទៅ ដែលមានន័យថាបន្ទាប់ពីមានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ និងផ្សព្វផ្សាយជារាជកិច្ច ច្បាប់នេះនឹងអាចអនុវត្តបានពេញលេញនៅរយៈពេល ១២០ថ្ងៃបន្ទាប់។

គួរបញ្ជាក់ថា ថៃនឹងក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈនៅអាស៊ី ប្រទេសនេប៉ាល់ និងកោះតៃវ៉ាន់បានអនុម័តច្បាប់ទទួលស្គាល់ការរៀបការរបស់អ្នកមានភេទដូចគ្នារួចរាល់ហើយ។ គេជឿជាក់ផងដែរថា បន្ទាប់ពីច្បាប់នេះទទួលបានការឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ គេនឹងចាប់ផ្តើមឃើញមានអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាកើតមានជាបន្តបន្ទាប់ចាប់ពីចុងឆ្នាំនេះទៅតែម្តង។ 

ច្បាប់ថ្មីនេះត្រូវបានគេដឹងថា បានដកពាក្យពេចន៍ដែលទាក់ទងនឹងយេនឌ័រ​ចេញ​ពី​ច្បាប់​អាពាហ៍ពិពាហ៍​របស់​ប្រទេស  ជាឧទាហរណ៍៖  ពាក្យយោងភ្ជាប់ទៅនឹងពាក្យ ប្តី , ប្រពន្ធ បុរស ឬស្ត្រី ត្រូវជំនួសដោយពាក្យ អព្យាក្រឹតយេនឌ័រ ឬភេទអព្យាក្រឹត្យ ឬប្រើប្រាស់ពាក្យថាសហព័ទ្ធ និងបុគ្គលជាដើម។ ច្បាប់នេះក៏នឹងផ្តល់សិទ្ធិស្មើគ្នាផងដែរទៅដល់អ្នករៀបការភេទដូចគ្នា រាប់ចាប់តាំងពីសកម្មភាពនៃការស្មុំកូន ការថែទាំសុខភាព និងពាក់ព័ន្ធនឹងបញ្ហាមរតកជាដើម។

ការអនុម័តច្បាប់នេះត្រូវបានគេមើលឃើញថា ជាការផ្តល់ឱ្យប្រទេសថៃនូវត្រៀមខ្លួនជាស្រេចដើម្បីទទួលឥទ្ធិពលរលកសេដ្ឋកិច្ចឥន្ទធនូ (ឥន្ទធនូ សំដៅលើអ្នកស្រឡាញ់ភេទដូចគ្នា) ដែលក្នុងនោះគេមើលការកើនឡើងនៃការចំណាយរបស់ភ្ញៀវទេសចរ, ការទាក់ទាញបុគ្គលមានទេពកោសល្យ និងមានភាពល្បីល្បាញមកកាន់ប្រទេស, ឱកាសផ្សព្វផ្សាយចេញនូវអំណាចទន់ (Soft Power) និងបរិយាកាសធុរកិច្ច និងការវិនិយោគដែលកាន់តែបើកទ្វារស្វាគមន៍យ៉ាងទូលាយ ដែលជំរុញដោយការវិវត្តន៍ច្បាប់ចុងក្រោយបង្អស់នេះ។

របាយការណ៍ឆ្នាំ 2023 ដោយ LGBT Capital ដែលជាក្រុមហ៊ុនប្រឹក្សាសាជីវកម្ម និងអាជីវកម្មគ្រប់គ្រងទ្រព្យសកម្ម បានប៉ាន់ប្រមាណថា ប្រាក់ចំណូលពីការធ្វើដំណើរ និងអ្នកទេសចរណ៍អន្តរជាតិដែលស្រឡាញ់ភេទដូចគ្នាមានទំហំប្រមាណ ៦.៥ពាន់លានដុល្លារក្នុងសេដ្ឋកិច្ចថៃកាលពីឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាត COVID-19 បានបង្កផលប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មទេសចរណ៍។ ចាប់តាំងពីឆ្នាំ២០១៩ មក អាជ្ញាធរទេសចរណ៍ថៃបានកំណត់គោលដៅប្រជាសាស្រ្តយ៉ាងសកម្មជាមួយនឹងយុទ្ធនាការ Go ​​Thai Be Free របស់ខ្លួន ដែលផ្សព្វផ្សាយថាប្រទេសថៃគឺជាគោលដៅចម្រុះ និងស្វាគមន៍សម្រាប់អ្នកទេសចរណ៍ក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTIQ+)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក