ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអ៊ុយក្រែនថ្លែងអំណរគុណនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសដែលបានបង្ហាញជំហរបន្តគាំទ្រលើបញ្ហាសង្គ្រាមទល់នឹងរុស្សី

អន្តរជាតិ៖ នៅថ្ងៃសុក្រម្សិលមិញនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសលោក Keir Starmer ដែលនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសនៅតែធានាថា ចក្រភពអង់គ្លេសនឹងរក្សាការគាំទ្ររបស់ខ្លួនមកកាន់រដ្ឋាភិបាលអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ីដែលកំពុងអូសបន្លាយពេល។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម លោក Zelenskyy និយាយថា លោកបានជួបសន្ទនាតាមរយៈទូរសព្ទជាមួយលោក Starmer នឹងបានជូនពរលោកសូមទទួលបានជោគជ័យ តាមអ្វីដែលជាការរំពឹងទុករបស់ប្រជាជនអង់គ្លេស។ 

លោក Zelenskyy បានសរសេរសារយ៉ាងដូច្នេះថា៖ "ខ្ញុំសូមសំដែងនូវការអរគុណចំពោះលោក Keir Starmer ដែលបានបញ្ជាក់នូវការធានាអំពីការគាំទ្រ និងគោលការណ៍ដែលកំពុងមានរបស់ចក្រភពអង់គ្លេសមកកាន់អ៊ុយក្រែន"។ លោកក៏បានបញ្ជាក់អំពីការសម្របសម្រួលជំហររបស់ភាគីទាំងពីរ នៅមុនការឈានដល់នូវកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅសប្តាហ៍ក្រោយ ដែលអ៊ុយក្រែនសង្ឃឹមថានឹងឮអំពីជំហានបន្ទាប់ដែលអាចធ្វើទៅបាន ដើម្បីឱ្យអ៊ុយក្រែនទទួលបានសមាជិកភាពនៃសម្ព័ន្ធភាពនេះ។

ទន្ទឹមនឹងនេះ លោក Zelenskyy បញ្ជាក់ថា លោកក៏ទន្ទឹងរង់ចាំការចាប់ផ្តើមរៀបចំលើកិច្ចព្រមព្រៀងរយៈពេលវែងរវាងប្រទេសទាំងពីរផងដែរ។ គួរឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនក៏បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម X ដោយសម្ដែងនូវការអបអរសាទរលើជ័យជម្នះរបស់លោក Keir Starmer ហើយបញ្ជាក់ថាលោកនឹងទន្ទឹងរង់ចាំការបំពេញការងាររួមគ្នាលើបញ្ហាសន្តិភាពនិងសន្តិសុខអន្តរជាតិ។

លោក Zelenskyy បានសរសេរសារមួយយ៉ាងដូច្នេះថា៖ "អ៊ុយក្រែន និងចក្រភពអង់គ្លេសបាននឹងបន្តជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានគ្រប់កាលៈទេសៈ"។ លោកក៏បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីអភិរក្សនិយមលោក Rishi Sunak សម្រាប់ការគាំទ្រដ៏ខ្ជាប់ខ្ជួនមកកាន់អ៊ុយក្រែន ដោយនិយាយថា "អ៊ុយក្រែននឹងមិនភ្លេច" សមិទ្ធិផលជាច្រើនរួមគ្នា ជាពិសេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខទ្វេភាគី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក