ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Massoud Pezeshkian ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ លោក Massoud Pezeshkian ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់ ដោយបានផ្តួលគូប្រជែងអភិរក្សនិយមដ៏ស្វិតស្វាញគឺលោក Saeed Jalili។ លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់ថា លោកបណ្ឌិត Pezeshkian បានទទួលជ័យជម្នះជាមួយសំឡេងគាំទ្រ ៥៣,៣% ខណៈគូប្រជែងដ៏ស្វិតស្វាញគឺលោក Jalili ទទួលបានសំឡេងគាំទ្រប្រមាណ ៤៤,៣% ក្រោយពីការរាប់សន្លឹកឆ្នោតជាង ៣០លានសន្លឹកបានបញ្ចប់។  

គួរបញ្ជាក់ថា ការបោះឆ្នោតជុំទីពីរនេះបានធ្វើឡើង​ បន្ទាប់​ពី​គ្មាន​បេក្ខជន​ណា​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​កាល​ពី​ថ្ងៃ​ទី២៨ ខែមិថុនាកន្លងទៅ ខណៈចំនួនអ្នកចេញមកបោះឆ្នោតមានចំនួនតិចបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ពោលគឺអ្នកបោះឆ្នោតមានប្រមាណជា ៤០ភាគរយប៉ុណ្ណោះ។ សូមរំឮកផងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅពេលនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានទទួលមរណភាព ព្រមជាមួយសហការីរបស់លោកចំនួន ៧នាក់ផ្សេងទៀត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយកាលពីខែឧសភាកន្លងទៅ។ 

សូមជម្រាបថា លោក Massoud Pezeshkian បច្ចុប្បន្នមានវ័យ ៧១ឆ្នាំ គឺជាអតីតគ្រូពេទ្យឯកតេសវះកាត់បេះដូង និងជាសមាជិកសភាអ៊ីរ៉ង់ ដែលលោកបានទទួលការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី បន្ទាប់ពីលោកបានសន្យាក្ដែងៗនៅមុខមហាជនថា លោកនឹងស្វែងរកការឯកភាពជាតិ និងការរួបរួមឡើងវិញ ក៏ដូចជាបញ្ចប់ "ភាពឯកោ" របស់អ៊ីរ៉ង់ជាមួយប្រទេសផ្សេងៗក្នុងពិភពលោក។ លោកក៏បានអំពាវនាវឱ្យមាន "ការចរចាប្រកបដោយស្ថាបនា" ជាមួយមហាអំណាចលោកខាងលិចជុំវិញការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលកំពុងដាំក្បាលចុះ ដែលអ៊ីរ៉ង់បានយល់ព្រមក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់លោកខាងលិច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក