ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទុះករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ជាកម្មករ-កម្មការីនី ចំនួន៣៨នាក់ កុមារី អាយុ០៤ឆ្នាំ

កំពង់ចាម ៖​ កម្មករ-កម្មការីនីចំនួន ៣៨នាក់ធ្វើការនៅរោងចក្រ (ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារីអាយុ០៤ឆ្នាំម្នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩។

កម្មករ-កម្មការីនីទាំង ៣៨នាក់នោះរស់នៅស្រុកកងមាស ២៤នាក់ ស្រុកបាធាយ ០៦នាក់ ស្រុកស្រីសន្ធរ០៨នាក់ និងកុមារីអាយុ០៤ឆ្នាំ ចំនួន០១នាក់បានឆ្លងពីម្តាយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

អ្នកជំងឺខាងលើបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាមកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល រួមទាំងស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ខាងលើ។

អាជ្ញាធរខេត្តកំពង់ចាមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ ទៅពិនិត្យសុខភាពនិងយកសំណាក់នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចដាក់ចេញវិធានការបន្ទាន់ដោយបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិ-ឃុំមួយចំនួនដែលពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ខាងលើដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត រួមមាន៖
ស្រុកកងមាស ៖ ឃុំកងតាណឹង ឃុំស្តៅ និងឃុំរកាអារ និងភូមិគងជ័យ អន្លង់គគី ឃុំព្រែកកុយ។
ស្រុកបាធាយ ៖ ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ឃុំតាំងក្រាំងភូមិចុង និងភូមិសង្កែប ឃុំសំបូរ តាំងក្រាំង ឃុំជាលា , ភូមិស្រុកស្រីសន្ធរ ឃុំប្រាំយ៉ាម (មាន៤ភូមិ), ភូមិសន្ទ ភូមិច្រស់ ឃុំព្រែកពោធិ៍ និងភូមិជ័យ ឃុំមានជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក