ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីហុងគ្រីបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សីទាំងមានភាពចម្រូងចម្រាស់ពីសហភាពអឺរ៉ុប

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងម៉ូស្គូ ខណៈដំណើរទស្សនកិច្ចនេះត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មេដឹកនាំសហភាពអឺរ៉ុប និងជាពិសេសពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន។ គួរឱ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃអ្វីដែលលោកនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ហៅថាជា "បេសកកម្មសន្តិភាព" ពោលគឺក្រោយពេលដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនកាលពីដើមសប្តាហ៍នេះ។ 

ហុងគ្រីទើបតែត្រូវបានតែងតាំងឱ្យឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ប៉ុន្តែមេដឹកនាំសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា លោក Orban មិនបានធ្វើសកម្មភាពដើម្បីជាប្រយោជន៍នៃប្លុកនេះទេ។ គួរឱ្យដឹងផងដែរថា លោក Orban គឺជាមេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបតែមួយគត់ ដែលបានបង្ហាញនូវកាយវិការស្និតស្នាលជាមួយរដ្ឋាភិបាលរុស្សី ក្រោយសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងពេញទំហឹងកាលពីឆ្នាំ២០២២។ 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដែលចាយពេលជាច្រើនម៉ោង នាយករដ្ឋមន្ត្រីហុងគ្រីថ្លែងថា រុស្ស៊ី និងអ៊ុយក្រែននៅតែមានភាព "ឆ្ងាយដាច់ពីគ្នា" នៅក្នុងទស្សនៈរបស់ពួកគេស្តីពីការសម្រេចបានសន្តិភាព។ លោក​បានបន្ត​ថា “គេត្រូវការជំហាន​ជា​ច្រើន​ដើម្បី​បញ្ចប់​សង្គ្រាម ប៉ុន្តែ​យើងក៏​បាន​បោះ​ជំហាន​ដំបូង​ដើម្បី​ស្តារ​ការ​សន្ទនា​ឡើង​វិញផងដែរ”។ ដោយឡែក មេដឹកនាំរុស្ស៊ីបានហៅជំនួបនេះថាជា ការសន្ទនា "ប្រកបដោយភាពស្មោះត្រង់ និងមានសារៈប្រយោជន៍"។ 

គួរឱ្យដឹងថា កន្លងមកលោក ពូទីន ធ្លាប់់បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Viktor Orban មិនមែនត្រឹមតែក្នុងនាមជាដៃគូដ៏យូរអង្វែងនោះទេ ប៉ុន្តែវាក៏តំណាងឱ្យសហភាពអឺរ៉ុបផងដែរ។ យ៉ាងណាក៏ដោយ មេដឹកនាំអឺរ៉ុបបានថ្កោលទោសដោយបើកចំហរ ចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ហើយបានសង្កត់ធ្ងន់ថា លោក Orban មិនមែនជាតំណាងឱ្យសហភាពអឺរ៉ុបនោះឡើយ។

លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហោះសារនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ "ក្នុងតំណែងជាប្រធានផ្លាស់វេនរបស់ EU មិនតំណាងឱ្យ EU ក្នុងជំនួបជាមួយរុស្សីនៅពេលនេះឡើយ"។ សំណេរដដែលបញ្ជាក់ថា៖ "ក្រុមប្រឹក្សាអឺរ៉ុបមានជំហរយ៉ាងជាក់លាក់ថា រុស្ស៊ីគឺជាអ្នកឈ្លានពាន ហើយអ៊ុយក្រែនគឺជាជនរងគ្រោះ។ គ្មានការពិភាក្សាអំពីអ៊ុយក្រែនណាមួយអាចប្រព្រឹត្តទៅបានដោយគ្មានវត្តមានរបស់អ៊ុយក្រែនខ្លួនឯងចូលរួមនោះទេ"៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក