ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការរ៉ូម៉ានីអនុញ្ញាតឱ្យ Andrew Tate និងប្អូនប្រុសអាចចាកចេញពីប្រទេសរ៉ូម៉ានីបាន ប៉ុន្តែហាមឃាត់មិនឱ្យចាកចេញពីសហភាពអឺរ៉ុប

រ៉ូម៉ានី៖ បុគ្គលល្បីល្បាញដែលពោរពេញទៅដោយរឿងចម្រូងចម្រាស់ Andrew Tate និងប្អូនប្រុស Tristan Tate ត្រូវបានតុលាការនៃរដ្ឋធានី Bucharest បានសម្រេចឱ្យពួកគេមានសេរីភាពអាចចាកចេញពីប្រទេសរ៉ូម៉ានីបាន ប៉ុន្តែពួកគេត្រូវតុលាការហាមឃាត់មិនឱ្យចាកចេញពីដែនដីនៃសហភាពអឺរ៉ុបបានឡើយ។ កន្លងមក បងប្អូនទាំងពីរនាក់នេះត្រូវបានតុលាការហាមឃាត់មិនឱ្យចាកចេញពីប្រទេសរ៉ូម៉ានីឡើយ អំឡុងពេលដែលពួកគេត្រូវចូលរួមសវនាការជំនុំជម្រះមួយ ដោយរងការចោទប្រកាន់ពីបទល្មើសជួញដូរមនុស្ស ការរំលោភសេពស​​ន្ថវៈ និងបង្កើតក្រុមឧក្រិដ្ឋជនដើម្បីកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី ក៏ប៉ុន្តែពួកគេបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់។

គួរបញ្ជាក់ថា ការសម្រេចសេចក្ដីរបស់តុលាការដែលអនុញ្ញាតឱ្យជនជាប់ចោទទាំងពីរនាក់អាចមានសេរីភាពធ្វើដំណើរបានទូទាំងសហភាពអឺរ៉ុបនេះ នៅមិនទាន់ជាការសម្រេចផ្លូវការនោះទេ មានន័យថាបងប្អូនទាំងពីរនាក់ Andrew Tate និង Tristan Tate អាចធ្វើការប្តឹងជំទាស់នឹងការកំណត់របស់តុលាការបាន។ យ៉ាងណាមិញ បុគ្គលទាំងពីររូបបានចាត់ទុកការផ្លាស់ប្តូរសេចក្ដីសម្រេចរបស់តុលាការពេលនេះ គឺជា"ជ័យជំនះដ៏សំខាន់ និងជំហានឆ្ពោះទៅមុខ" នៅក្នុងករណីសំណុំរឿងក្ដីដែលកំពុងបន្តទៅមុខរបស់ខ្លួន។

ដោយឡែក លោក Eugene Vidineac ជាមេធាវីការពារក្តីបានលើកឡើងថា ការសម្រេចសេចក្ដីរបស់តុលាការនៅពេលនេះគឺជាគំរូដ៏ល្អ និងពិតជាជួយដល់កូនក្ដីរបស់លោកបានច្រើន។ លោកបន្តថា៖ "Andrew និង Tristan នៅតែប្តេជ្ញាចិត្តដើម្បីលុបចោលការចោទប្រកាន់ និងរក្សាកេរ្តិ៍ឈ្មោះរបស់ពួកគេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កូនក្ដីរបស់ខ្ញុំសូមថ្លែងអំណរគុណចំពោះតុលាការដែលផ្តល់ការជឿទុកចិត្តលើពួកគេ"

គួរឱ្យដឹងថា Andrew Tate និង Tristan Tate គឺជាអតីតកីឡាករប្រដាល់សេរី (Kickboxing) ដែលមានសញ្ជាតិពីរគឺអាមេរិក និងអង់គ្លេស ត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ចស្ត្រីដោយអាជីវកម្មវីដេអូសម្រាប់មនុស្សពេញវ័យ (18+ Content) ដែលព្រះរាជអាជ្ញាចោទប្រកាន់ថាជាក្រុមឧក្រិដ្ឋជន។ ក្នុងរឿងក្ដីនេះ តុលាការក៏បានចោទប្រកាន់ទៅលើស្ដ្រីជនជាតិរ៉ូម៉ានីពីរនាក់ទៀត តាមរយៈរឿងក្ដីដែលដំណើរការតាំងពីខែមិថុនា ឆ្នា២០២៣ ខណៈជនរងគ្រោះមានចំនួន ៧នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក