ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

លោក Wang Wenbin មកដល់កម្ពុជាជាមួយនឹងទំនុកចិត្តលើការរឹតចំណងការទូតកាន់តែរឹងមាំជាមួយកម្ពុជា

ភ្នំពេញ៖ អគ្គរដ្ឋទូតដែលត្រូវបានប្រធានាធិបតីចិនតែងតាំងថ្មីមកកាន់ប្រទេសកម្ពុជាលោក Wang Wenbin បានមកដល់កម្ពុជាហើយកាលពីម៉ោងប្រមាណ១១យប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

ជាមួយនឹងការថ្លែងសារប្រហែលជា ៤នាទីជាមួយនឹងអ្នកសារព័ត៌មានលោក Wang ថាលោកមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលបានក្លាយទៅជាឯកអគ្គរដ្ឋទូតទី១៨ របស់ចិនប្រចាំកម្ពុជា ជាមួយនឹងការរំលឹកពីប្រវត្តិខ្លះៗនៃទំនាក់ទំនងកម្ពុជាចិន ដោយលោកសង្ឃឹមថាក្នុងតួនាទីលោកជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជាចំណងទំនាក់ទំនងរវាងកម្ពុជាចិនកាន់តែរឹងមាំបន្ថែមទៀត។

លោក Wang Wenbin គឺជាអតីតអ្នកនាំពាក្យទី៣២ របស់ក្រសួងការបរទេសចិនកាន់ការងារពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤ មុនជ្រើសតាំងមកកាន់តំណែងថ្មីនៅកម្ពុជា ។

លោកមានអាយុ ៥៣ឆ្នាំ និងបានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលភាគច្រើនបានចូលរួមនៅក្នុងផ្នែកនៃផែនការគោលនយោបាយ និងកិច្ចការនៃប្រទេសអាហ្វ្រិក។

លោកធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក