ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បន្ទាប់ពីដូចសម្ដេចតេជោទាយទុកមុន! ពេលនេះលោក Zelensky ចង់ឲ្យរុស្ស៉ីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពវិញ

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថាលោកនឹងអញ្ជើញរុស្ស៊ីឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាពស្ដីពីសន្ដិភាពអ៊ុយក្រែនលើកទី២ បន្ទាប់ពីសន្និសិទលើកទី១បរាជ័យ។

លោក Zelensky បានថ្លែងប្រាប់សារព័ត៌មាន Bloomberg News កាលពីថ្ងៃទី៤ ខែមិថុនា ថា៖ «ប្រសិនបើកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរមានផែនការបញ្ចប់សង្រ្គាម ហើយយើងមានប្រទេសជាច្រើនទៀត យើងនឹងរៀបចំវា ហើយអ្នកតំណាងរុស្ស៊ីត្រូវតែមានវត្តមាន។ តើនរណា? យើងនឹងឃើញ»។

ប្រធានាធិបតីអ៊ុយក្រែនធ្លាប់បានបដិសេធមិនអញ្ជើញរុស្ស៊ីឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាពស្ដីពីសន្ដិភាពអ៊ុយក្រែនលើកដំបូងនៅប្រទេសស្វីសកាលពីខែមុន ជាមួយនឹងការបោះសម្ដីថារុស្ស៉ីចូលរួមបាន លុះត្រាតែបោះបង់ចោលទឹកដីដែលវ៉ៃបាននៅអ៊ុយក្រែនឲ្យអ៊ុយក្រែនវិញ។

កម្ពុជាក៏ត្រូវបានអ៊ុយក្រែនអញ្ជើញទៅចូលរួមកិច្ចប្រជុំស្ដីពីសន្ដិភាពអ៊ុយក្រែនផងដែរកាលពីចុងខែឧសភា ឆ្នាំ២០២៤ តែបដិសេដ ខណៈដែលប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន លើកឡើងជាមុនថាកិច្ចប្រជុំនេះនឹងមិនមានផ្លែផ្កាទេបើគ្មានភាគីរុស្ស៉ីនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គមរបស់សម្ដេចកាលពីថ្ងៃទី៧ ខែមិថុនាថា៖ «សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ២មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ៤មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ»។

ជាលទ្ធផលកិច្ចប្រជុំកំពូលស្ដីពីសន្ដិភាពអ៊ុយក្រែនដែលធ្វើនៅថ្ងៃទី១៦ ខែមិថុនា គឺគ្មានលទ្ធផល និងបរាជ័យពិតមែនដោយមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបានខណៈរុស្ស៉ីបោះសំដីថា៖ «គ្មាននរណាម្នាក់ក្នុងចំណោមអ្នកចូលរួមនៅក្នុង "វេទិកាសន្តិភាព"នោះដឹងពីអ្វីដែលគេកំពុងធ្វើ ឬដឹងពីតួនាទីរបស់ខ្លួននោះទេ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក