ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរអគ្គិសនីកម្ពុជាដាស់តឿនអ្នកប្រើប្រាស់អគ្គិសនីដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យចេញមុខស្វ័យប្រកាសទៅកាន់អ្នកផ្គត់ផ្គង់អគ្គិសនី

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយកាលពីថ្ងៃទី៤ ខែកក្កដា ដើម្បីដាស់តឿនដល់អ្នកដែលបានបានដំឡើង និងកំពុងប្រើប្រាស់អគ្គិសនីដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទាំងអស់ ដែលមិនមានការអនុញ្ញាត ត្រូវតែចេញមុខមកប្រកាសដោយខ្លួនឯងទៅកាន់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជនដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី ឬទៅកាន់អាជ្ញាធរអគ្គិសនីកម្ពុជាតែម្តង ឱ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ 

ការអំពាវនេះត្រូវបានធ្វើឡើងសារជាថ្មី បន្ទាប់ពីអ្នកប្រើប្រាស់ភាគច្រើននៅមិនទាន់ធ្វើតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ អាជ្ញាធរអគ្គិសនីកម្ពុជាធ្លាប់បានចេញលិខិតជូនដំណឹងដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដែលពុំទាន់មានការអនុញ្ញាត ឱ្យធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនទៅកាន់អ្នកផ្គត់ផ្គង់អគ្គិសនី ឬអគ្គិសនីកម្ពុជា ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក៏ប៉ុន្តែមិនទទួលជោគជ័យ។

ជាលទ្ធផលអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យាកាលកំណត់នោះ ដោយជូនដំណឹងសារជាថ្មីដល់អ្នកដែលបានដំឡើង និងកំពុងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទៅដាក់សេចក្តីប្រកាសរបស់ខ្លួនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ អាជ្ញាធរអគ្គិសនីកម្ពុជាថា ការពន្យានេះមានគោលបំណងដើម្បីធានាថាការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទាំងអស់ត្រូវបានចងក្រងឯកសារ និងគ្រប់គ្រងត្រឹមត្រូវ។

ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់រួមមានទាំង អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកប្រើប្រាស់ដទៃទៀតដែលកំពុងប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ហើយពុំទាន់បានធ្វើស្វ័យប្រកាសជួយផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់អ្នកប្រើប្រាស់ឋិតក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន និងត្រៀមទទួលការធ្វើស្វ័យប្រកាសរបស់អ្នកប្រើប្រាស់។

អាជ្ញាធរអគ្គិសនីកម្ពុជាបានទុករយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្ទាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដល់អ្នកកាន់អាជ្ញាបណ្ណត្រូវបញ្ជូនលិខិតស្វ័យប្រកាសដែលទទួលបានពីអ្នកប្រើប្រាស់ទៅអាជ្ញាធរអគ្គិសនីកម្ពុជា។

វាមានសារៈសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់ក្នុងការយល់ថា អ្នកដែលធ្វើការប្រកាសដោយខ្លួនឯងក្នុងរយៈពេលដែលបានកំណត់នឹងត្រូវបានទទួលស្គាល់ថាជាអ្នកប្រើប្រាស់ដែលមានការអនុញ្ញាត។ ផ្ទុយទៅវិញ អ្នកដែលខកខានមិនបានប្រកាសប្រព័ន្ធរបស់ពួកគេតាមកាលកំណត់នឹងត្រូវប្រឈមមុខនឹងថ្លៃសំណងខ្ពស់ជាងមុន និងការផ្អាកបណ្តោះអាសន្ននៃការផ្គត់ផ្គង់អគ្គិសនីរបស់ពួកគេពីបណ្តាញជាតិ។

អាជ្ញាធរអគ្គិសនីកម្ពុជា បានសង្កត់ធ្ងន់ថា ចំពោះអ្នកប្រើប្រាស់អគ្គិសនីដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ពុំមានការអនុញ្ញាត ហើយពុំបានធ្វើស្វ័យប្រកាសក្នុងរយៈពេលកំណត់ខាងលើ នឹងត្រូវចាត់ទុកថា ជាអ្នកប្រើប្រាស់មានពុំការអនុញ្ញាត ដែលនឹងត្រូវបង់ថ្លៃប៉ះប៉ូវខ្ពស់ជាងអ្នកប្រើប្រាស់មានការអនុញ្ញាត និង/ឬ ផ្អាកជាបណ្តោះអាសន្ននូវការផ្គត់ផ្គង់អគ្គិសនីពីប្រភពបណ្តាញជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក