លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រូបភាពស្វាគមន៍ Ronaldo បង្ហោះដោយ Manchester United បំបែកកំណត់ត្រា​ Instagram

អង់គ្លេស៖ ការមកដល់ផ្ទះចាស់ Manchester United របស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានក្លាយជាប្រធានបទក្តៅមួយក្នុងវិស័យកីឡាបាល់ទាត់កាលពីចុងសប្តាហ៍កន្លងទៅ ខណៈគ្រប់សារព័ត៌មានកីឡាល្បីៗធំៗលើពិភពលោក សុទ្ធតែមិនអាចរំលងបាននូវការដោះដូរដ៏កក្រើកនេះ។

ដោយឡែក បើយើងមកចាប់អារម្មណ៍លើការបង្ហោះសារជាផ្លូវការរបស់ក្លិបបាល់ទាត់ Manchester United លើបណ្តាញសង្គម Instagram របស់ក្លិបវិញ មានការចុច Like កក្រើកមិនធ្លាប់មាន ពោលគឺគិតមកដល់់់ពេលនេះ រូបភាពនៃ Post ស្វាគមន៍ Ronaldo នៅលើ Instagram របស់ Manchester United មានការចុច Like ជិត ១៣លានដងហើយ។

ចំនួនអ្នកចុច Like ជិត ១៣លានដងនេះ បានក្លាយជា Post ដែលបង្ហោះដោយក្លិបកីឡាដែលមានអ្នកចុច Like ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់បណ្តាញសង្គម Instagram ដោយវីដេអូបង្ហាញខ្លួនជាផ្លូវការរបស់ Lionel Messi លើ Instagram របស់ PSG បានស្រូបទាញអ្នកចុច Like ប្រមាណ ៧,៨លាននាក់។

យ៉ាងណាមិញ បើគិតទៅលើកំណត់ត្រារួមវិញ រូបភាពដែលទទួលបានការចុច Like ច្រើនបំផុតលើបណ្តាញសង្គម Instagram​ គឺកាន់កាប់កំណត់ត្រាដោយ Lionel Messi ដោយរូបភាព Messi ឱបពាន Copa America ២០២១ ទទួលបានអ្នកចុច Like ច្រើនបំផុតដល់ទៅជាង ២១,៩លាននាក់ ដោយកំណត់ត្រារូបភាពឯកត្តជននេះ ធ្លាប់បានកាន់កាប់កំណត់ត្រាដោយ Ronaldo លើរូបភាពជាមួយវីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona មានអ្នកចុច Like ប្រមាណ ១៩,៨លាននាក់ ខណៈរូបភាពជាមួយ Maradona ដែលបង្ហោះដោយ Messi មានអ្នកចុច Like ប្រមាណជាង ១៦,៤លាននាក់។

គួរបញ្ជាក់ថា Cristiano Ronaldo បានប្រកាសចាកចេញពីក្លិបសេះបង្កង់ Juventus មុនដំណាច់កិច្ចសន្យាមួយរដូវកាល ដោយមកចូលរួមជាមួយ Manchester United ជាទីដែលកីឡាកររូបនេះចាប់ផ្តើមរះឡើងនូវកេរ្តិ៍ឈ្មោះ ក្រោមការដឹកនាំរបស់ Sir Alex Ferguson មុននឹងចាកចេញទៅចូលរួមជាមួយ Real Madrid នៅឆ្នាំ២០០៩៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក