ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក STEFAN MESSERER បានឱ្យដឹងថាក្រុមហ៊ុនអាល្លឺម៉ង់មួយកំពុងពិនិត្យលទ្ធភាព វិនិយោគនៅកម្ពុជា ដោយសង្ឃឹមថានឹងមានលទ្ធផលវិជ្ជមាន។ លោកលើកឡើងបែបនេះក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ភ្នំពេញ។

លោក STEFAN MESSERER បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេលពីរឆ្នាំនៃការបំពេញការងារនៅកម្ពុជាលោកបានឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿន ជាមួយនឹងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង ប្រទេសទាំងពីរបានពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

លោកថា៖ «ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ១៧គណៈប្រតិភូរួចហើយ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំង ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ។ចំនួននេះច្រើនជាងរយៈពេល១០ឆ្នាំកន្លងមក»

លោកបន្ថែមថា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីផ្សព្វផ្សាយទាក់ទាញការវិនិយោគនិងពាណិជ្ជកម្ម និងឧបនាយករដ្ឋមន្រ្តី ស សុខា បានធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ដែលបង្ហាញពីការបង្កើនការយល់ដឹងគ្នាកាន់តែច្រើនថែមទៀតរវាងប្រទេសទាំងពីរ។ នៅពេលខាងមុខនេះ គណៈប្រតិភូធុរកិច្ចចំនួន៣ របស់អាល្លឺម៉ង់ នឹងមកកាន់កម្ពុជា ហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូត សង្ឃឹមថាការវិនិយោគផ្ទាល់ពីអាល្លឺម៉ង់នឹងត្រូវបានពង្រីកថែមទៀតនៅកម្ពុជា។

លោកបន្ថែមថាបានបញ្ជាក់ថា ក្រុមហ៊ុនអាល្លឺម៉ង់មួយដែលកំពុងធ្វើការវិនិយោគនៅវៀតណាមកំពុងពិនិត្យលទ្ធភាព វិនិយោគនៅកម្ពុជា ហើយគេកំពុងតែធ្វើការសិក្សាបន្ថែមទៀតនៅលើបរិយាកាសសម្រាប់ការវិនិយោគ រួមមាននីតិវិធី ពន្ធដារជាដើម។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបន្តជួយកម្ពុជានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

សម្ដេចថា៖ «ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ បានបង្កើនកម្រិតកាន់តែខ្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ដែលធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់»

សម្ដេចបានបន្តថា សម្ដេចផ្ទាល់មានមោទនភាពចំពោះសមិទ្ធផលល្អៗ ដែលសម្រេចបានជាមួយគ្នា និងបានស្នើសុំឱ្យ ឯកអគ្គរដ្ឋទូត បន្តការងារជាពិសេសការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និង ការអភិវឌ្ឍធនធានមនុស្ស។

សម្ដេចតេជោ បានវាយតម្លៃថាការវិនិយោគតាមរូបមន្ត១បូក ដែលសម្ដេចចង់បាននោះ គឺជាការត្រឹមត្រូវ ដោយសម្ដេចបានលើកឡើងនូវករណី ក្រុមហ៊ុនជប៉ុន Minebea ដែលបាននិងកំពុងវិនិយោគនៅប្រទេសជិតខាងកម្ពុជា ហើយបានបើករោងចក្ររបស់ខ្លួនផងដែរនៅកម្ពុជា ដែលធ្វើឱ្យចង្វាក់ផ្គត់ផ្គង់មានភាពរលូនមិនរអាក់រអួល។ ទាក់ទងនឹងបរិយាកាសវិនិយោគនៅកម្ពុជា សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអះអាងថារាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី កំពុងបន្តខិតខំយ៉ាងសកម្មក្នុងការសម្របសម្រួលធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក