ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

PSG ក្តាប់ណែនកំពូលតារាង ខណៈ Messi បង្ហាញខ្លួនប្រកួតដំបូង

បារាំង៖ ក្លិបអ្នកមាន Paris Saint-Germain បានបន្តជ័យជម្នះ ៤ប្រកួតជាប់ៗគ្នា ក្នុងការប្រកួតលីគកំពូលបារាំងកាលពីយប់មិញ ខណៈខ្សែ​ប្រយុទ្ធអាហ្សង់ទីន Lionel Messi បង្ហាញខ្លួនប្រកួតដំបូងជាមួយ PSG ក្នុងនាមជាកីឡាករប្តូរចូល។

ក្នុងនាមជាកីឡាករប្តូរចូលក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រហាក់បង្ហាញអារម្មណ៍រំភើបខ្លាំងមិនធម្មតា ពោលគឺសំបុត្រចូលទស្សនាចំនួនជាង ២១,០០០សំបុត្រនៃកីឡដ្ឋាន Stade Auguste-Delaune ត្រូវបានលក់អស់ដាច់គ្មានសល់ ខណៈការប្តូរចូលរបស់ Messi ជំនួស Neymar នៅនាទីទី៦៥ បានក្លាយជាបរិយាកាសដ៏អស្ចារ្យមួយកាលពីយប់មិញ ដោយអ្នកគាំទ្របានស្រែកហៅឈ្មោះ Messi ព្រមៗគ្នាកក្រើកកីឡដ្ឋានតែម្តង។

ងាកមកកាន់ការប្រកួតនេះវិញ កីឡាករវ័យក្មេង Kylian Mbappe គឺជាតួឯកក្នុងការប្រកួតនេះ ដោយស៊ុតបញ្ចូលទីបាន ២គ្រា​ប់ម្នាក់ឯងនៅនាទីទី១៥ ពីការបញ្ជូនបាល់របស់ Angel Di Maria និងមួយគ្រាប់ទៀតនៅនាទី៦២ ពីការបញ្ជូនរបស់កីឡាករសញ្ជាតិម៉ារ៉ុក Archraf Hakimi។ 

ក្រុមរបស់លោក Mauricio Pochettino មាន ១២ពិន្ទុពេញពីការប្រកួត ៤លើក ដោយស៊ុតចូលគេ១២គ្រាប់ និងរបូតវិញ៥គ្រាប់ តាមពីក្រោយដោយ Angers មាន ១០ពិន្ទុ និង Clermont មាន ៨ពិន្ទុ។

Paris Saint-Germain នឹងត្រូវសម្រាកការប្រកួតកំឡុង FIFA Day មុននឹងត្រឡប់មកស្វាគមន៍ក្រុមភ្ញៀវ Clermont នៅថ្ងៃទី១២ ខែកញ្ញា និងបន្តការប្រកួតបើកឆាកពូល A នៃក្របខណ្ឌ Champions League ដោយធ្វើដំណើរទៅទឹកដីប៊ែលហ្សិកជួបក្រុមម្ចាស់ផ្ទះ Club Brugge នៅថ្ងៃទី១៦ ខែកញ្ញា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក