ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរអាកាសធាតុចិនបានព្រមានពីកំដៅដែលហក់ឡើងខ្លាំងអំឡុងរដូវក្ដៅដែលនឹងឈានចូលមកដល់នេះ

ចិន៖ អាជ្ញាធរផ្នែកធាតុអាកាសរបស់ចិនបានឱ្យដឹងនៅថ្ងៃទី០៤ ខែកក្កដានេះថា សីតុណ្ហភាពនៅក្នុងតំបន់ភាគច្រើននៅទូទាំងប្រទេសចិននឹងកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលជាសញ្ញានៃការកើនឡើងកំដៅខ្លាំងនៅក្នុងរដូវក្ដៅដែលនឹងឈានចូលមកដល់។ គួរឱ្យដឹងថា បច្ចុប្បន្ននេះចិនកំពុងជួបប្រទះនូវបញ្ហាអាកាសធាតុដ៏អាក្រក់មួយ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹក​ជំនន់​វាយលុក​ភាគ​ខាង​ត្បូងប្រទេស ខណៈនៅភាគ​ខាងជើង និងតំបន់​កណ្តាលបានជួបប្រទះនូវការកើនឡើងកំដៅខ្លាំងដល់សីតុណ្ហភាពបំបែកកំណត់ត្រាមួយ ដែល​បានបង្កផលប៉ះពាល់ទៅលើការដាំដំណាំ និងលើ​បណ្តាញ​អគ្គិសនី។

យោងតាមទិន្នន័យផ្លូវការឱ្យដឹងថា ចិនបានជួបប្រទះនូវបញ្ហាអាកាសធាតុក្តៅខុសពីធម្មតាប៉ុន្មានឆ្នាំចុងក្រោយជាប់ៗគ្នា ជាមួយនឹងសីតុណ្ហភាពជាមធ្យមចាប់ពីខែមីនា ដល់ខែឧសភាក្នុងកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងការតាមដានកំណត់ត្រាសីតុណ្ហភាពគិតចាប់តាំងពីឆ្នាំ១៩៦១មក។ ការព្រមានពីអ្នកព្យាករណ៍អាកាសធាតុរបស់ចិននៅឯសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង នឹងជូនដំណឹងដល់អាជ្ញាធរឱ្យត្រៀមខ្លួនសម្រាប់រដូវក្តៅដែលមានរលកកំដៅ និងសីតុណ្ហភាពហក់ខ្ពស់គួរឱ្យព្រួយបារម្ភរយៈពេល ២ឆ្នាំជាប់ៗគ្នា។ 

អ្នកជំនាញផ្នែកអាកាសធាតុបញ្ជាក់ថា ប្រទេសក្នុងទ្វីបអាស៊ីភាគច្រើន​បាន​ជួប​ប្រទះ​នឹងការកើនឡើង​កម្ដៅ​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ដែលកត្តានេះបានវិវត្តន៍ទៅ​កាន់ស្ថានភាពកាន់តែ​អាក្រក់​ឡើង​ដោយ​សារការ​ប្រែប្រួល​អាកាសធាតុ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានព្រមានអំពីព្យុះទីហ្វុងចំនួន ២ ដែលនឹងអាចបោកបក់មកលើប្រទេសចិនផងដែរ ក្នុងអំឡុងខែកក្កដានេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក