ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុគ្គលិកឆ្មបម្នាក់នៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវទទួលរងវិន័យក្រោយយកលុយ ៣០ម៉ឺនរៀល ពីអ្នកជំងឺម្នាក់ទាំងដឹងថាអ្នកជំងឺមានប័ណ្ណមូលនិធិសមធម៌សុខាភិបាល

ខេត្តកំពង់ចាម៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា បន្ទាប់ពីបានទទួលដំណឹងពីបងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) ករណីបុគ្គលិកឆ្មបម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់ បានយកលុយចំនួន៣០០,០០០៛ (សាមសិបម៉ឺនរៀល) ពីស្ត្រីអ្នកជំងឺម្នាក់មកប្រើប្រាស់សេវាសុខាភិបាល ទោះបីជាមានប័ណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ ក្រុមការងារ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវករណីនេះភ្លាមៗ។ បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវបានបញ្ជាក់ឱ្យឃើញថាករណីនេះបានកើតឡើងពិតប្រាកដមែន ដូចរបាយការណ៍ខាងក្រោម៖

១-នៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០២៤ មានស្ត្រីឈ្មោះ ញ៉ែម សុខនាត អាយុ ៣០ ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ផ្នែកសម្ភព-រោគស្ត្រី ដោយសារទារកស្លាប់ក្នុងពោះ (អាយុ១២សប្តាហ៍)​ តាមរយៈពិនិត្យអេកូនៅកន្លែងឯកជន និងមានធ្លាក់ឈាមតាមទ្វារមាស ។ បន្ទាប់មកបុគ្គលិកឆ្មបបានរៀបចំព្យាបាលទៅតាមបច្ចេកទេស ។

២-បុគ្គលិកឆ្មបដែលបានព្យាបាលស្ត្រីមានឈ្មោះខាងលើពិតជាបានយកលុយប្រាកដមែន ទោះបីដឹងថា គាត់មានប័ណ្ណមូលនិធិសមធម៌សុខាភិបាលក៏ដោយ ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានធ្វើការណែនាំកែលម្អដល់បុគ្គលិកឆ្មបដែលប្រព្រឹត្តកំហុស ព្រមទាំង ទទួលអនុវត្តវិធានការវិន័យផ្សេងៗទៀត តាមក្រុមប្រឹក្សាវិន័យដើម្បីរៀនសូត្រ និងកែប្រែខ្លួនឲ្យបានល្អ ស្របតាម ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ។ ក្រុមការងារមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ និងមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណដល់សាធារណជន ចំពោះព័ត៌មានជាក់លាក់ដែលបានផ្តល់មកឲ្យក្រុមការងារ ដើម្បីចូលរួមលើកកម្ពស់កែលម្អគុណភាពឲ្យកាន់តែប្រសើរឡើងនូវសេវាថែទាំព្យាបាលរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តកំពង់ចាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក