ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំ​ស្រូវរងការបំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំ​អន្តរាគមន៍​​ជូនកសិករ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំ​មន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរងការ​បំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំអន្តរាគមន៍ជូន​កសិករ នៅក្នុងភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ដំណើរចុះត្រួតពិនិត្យនេះ មានការអញ្ជើញចូលរួមពី លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ ឯកឧត្តម ចាន់រ៉ាន់ អភិ​បាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល​នៃគណៈអភិបាលខេត្តព្រៃវែង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និង​ភូតគាម​អនាម័យ និងលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋាន​ដំណាំស្រូវ និងសហការី ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង មន្រ្តីកសិកម្មស្រុក មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត ។

លទ្ធផលនៃការចុះពិនិត្យបង្ហាញថា នៅក្នុងតំបន់នេះ ដំណាំស្រូវចំនួន ៣៩ហិកតា បានរងផលប៉ះពាល់ ហើយក្រុមការងារបានអន្តរាគមន៍​បាញ់ថ្នាំដោយប្រើប្រាស់ដ្រូនចំនួន២គ្រឿង បានចំនួន១២ហិកតា ហើយអាជ្ញាធរមូលដ្ឋានក៏បាននឹងកំពុងបន្តអន្តរាគមន៍ ដើម្បីជួយសង្គ្រោះ​ជា​បន្តបន្ទាប់ទៀតផងដែរ។ ក្នុងពេលជាមួយគ្នានេះ ក្រុមការងារ​បច្ចេកទេស​​ក៏បានជម្រាបជូនដល់បងប្អូនប្រជាកសិករ និងមន្ត្រីកសិកម្ម​ឃុំអំពីវិធានការនៃការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព និងបានចែកជូនឯសារបច្ចេកទេសអំពីរុយសលើដំណាំស្រូវជូនប្រជាកសិករផងដែរ។

ជាមួយគ្នានោះដែរ លោក ហាស់ សារ៉េត បានបន្តដឹកនាំកិច្ចប្រជុំ​ជាមួយ​​​លោកមេឃុំទាំង១៣ឃុំ នៃស្រុកកំពង់ត្របែក និងមន្ត្រីកសិកម្មឃុំ​ឱ្យចុះតាមដានជាប្រចាំ និងរាយការណ៍ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងស្នើឱ្យក្រុមការងារចុះជួយមូលដ្ឋានស្រុក ជួយអន្តរាគមន៍កម្ចាត់សត្វរុយសនេះ ឱ្យបានទាន់ពេលវេលាសំដៅ​កាត់បន្ថយការបាត់បង់ផលស្រូវរបស់ប្រជាកសិករ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក