ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ធនាគារពិភពលោកបញ្ជាក់ការប្តេជ្ញាចិត្តគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារពិភពលោក និងបានពិភាក្សាអំពីភាពជាដៃគូយុទ្ធ សាស្ត្រ ដើម្បីលើកម្ពស់រដ្ឋាករទឹកសាធារណៈ និងពង្រឹងសមត្ថភាពប្រតិបត្តិករទឹកស្អាតឯកជននៅ កម្ពុជា។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានបន្តគាំទ្រ​កម្ពុជា​លើវិស័យជាច្រើន ជាពិសេសវិស័យទឹកស្អាត។ លោកបានលើកឡើងថា ទឹកគឺជាអាទិភាពគន្លឹះ​ទី៣ នៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីគាំទ្រ​កំណើន​ប្រកប​ដោយ​ចីរភាព។

លោកបានជម្រាបជូនគណៈប្រតិភូអំពីការប្រែក្លាយរដ្ឋាករទឹកនៅតាមបណ្តាខេត្តមួយចំនួនទៅជាសហគ្រាសសាធារណៈ ព្រមទាំងចក្ខុវិស័យជាអាទិភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពរបស់កម្ពុជា ដោយផ្តោតលើការលើកកម្ពស់រដ្ឋាករទឹក និងគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីធានាសកលកម្មនៃសេវាទឹកស្អាតនាពេលខាងមុខ។

លោកស្រី Anna Wellenstein នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកសម្រាប់កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកចំពោះ​កិច្ចខិតខំប្រឹងប្រែង​ទាំងនេះ។ លោកស្រីបានលើកឡើងអំពីគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍។ ក្រោមគម្រោង Òទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នានៅកម្ពុជាÓ (WASAC) ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក រដ្ឋាករទឹកចំនួនបី គឺរដ្ឋាករទឹកបាត់ដំបង ពោធិ៍សាត់ និងមណ្ឌលគិរី នឹងទទួលបានការគាំទ្រដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន។

ទន្ទឹមនឹងការចេញផ្សាយរបាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍកម្ពុជា (CCDR) របស់ធនា​គារពិភពលោកនាពេលថ្មីៗនេះ លោក ហែម វណ្ណឌី បានជម្រាបជូនអំពីបញ្ហាប្រឈមដែល​កម្ពុជា​បានជួប​ប្រទះ​ក្នុង​រដូវ​ប្រាំង​កន្លងមក ពិសេសការបាត់បង់ប្រភពទឹកក្នុងតំបន់មួយចំនួន ដែលបង្ក​ឱ្យ​មាន​បញ្ហាខ្វះ​ទឹក​​ដើម្បីផលិត​ទឹក​ស្អាត។ ឯកឧត្តមបានលើកឡើងថា ក្រសួងកំពុងសហការជាមួយដៃគូ ដើម្បីរៀបចំផែន​ការមេវិស័យទឹកស្អាតសម្រាប់ខេត្តអាទិភាពមួយចំនួន។

បច្ចុប្បន្ន ធនាគារពិភពលោកក៏កំពុងផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការងារនិយតកម្ម និងឧត្តមានុវត្តថ្មីៗ ក្នុងការគ្រប់គ្រងវិស័យទឹកស្អាត។

ភាពជាដៃគូជាមួយធនាគារពិភពលោកបាន និងកំពុងគាំទ្រកម្ពុជាឱ្យពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត​សម្រាប់​ប្រជាពលរដ្ឋគ្រប់គ្នា និងដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក