ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Anna Wellenstein

ភ្នំពេញ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Anna Wellenstein នាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទទួលបន្ទុកកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធនាគារពិភពលោក ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធនាគារពិភពលោក លោកស្រី Anna Wellenstein នាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទទួលបន្ទុកកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធនាគារពិភពលោក និងលោកស្រី Maryam Salim នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា និងសហការី ព្រមទាំងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកម្មវិធី Early Warning 4 all ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូធនាគារពិភពលោកថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំប្រកបដោយភាពមោះមុត ស្វាហាប់ មានយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអភិវឌ្ឍន៍ និងពង្រឹងវិស័យជលសាស្រ្ត និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារពិភពលោក ព្រមទាំងបណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការកសាង និងការអភិវឌ្ឍធនធានទឹករយៈពេលវែងនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមជាមួយបណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយ CREWS ក្នុងការបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ការដំឡើងSoftwareប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅលើServer និងការអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់(កំពុងដំណើរការ) ជាដើម។

តំណាងគណៈប្រតិភូ លោកស្រី Anna Wellenstein បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក(WB) បានជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីបញ្ហាទឹក និងអាទិភាពនៃការអភិវឌ្ឍ ព្រមទាំងបញ្ហាប្រឈមរបស់ប្រទេសកម្ពុជាក្នុងវិស័យធនធានទឹក ក៏ដូចជាបន្តកិច្ចសន្ទនាលើបញ្ហាសន្តិសុខទឹក និងអាងទន្លេសាប ដែលត្រូវបានពិភាក្សាក្នុងវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ តំណាងធនាគារពិភពលោកក៏បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថា ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសអនុម័តការវិនិយោគថ្មីមួយលើគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១១៣ ០០០នាក់។ ការវិនិយោគនេះគឺក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ក្នុងគោលបំណងធ្វើឱ្យសន្តិសុខទឹកនៅប្រទេសកម្ពុជាកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។ គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តចំនួន៤ គឺខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក