ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» សម្រាប់មន្ត្រីការទូត និងសហព័ទ្ធមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន២០រូប។

ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកស្រីរដ្ឋលេខាធិការបានសំដែងនូវការអបអរសាទរចំពោះ សិក្ខាកាមទាំង២០រូប ដែលបានចូលរួមបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ និងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សានៅថ្ងៃនេះ។ លោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការទូតអាហារជាផ្នែកមួយដ៏សំខាន់នៃការទូតសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការទូតសេដ្ឋកិច្ចការការងារអាទិភាព។ លោកស្រីបានណែនាំដល់សិក្ខាកាម ប្រើប្រាស់ការទូតអាហារជាមធ្យោបាយជួយជំរុញ និងផ្សព្វផ្សាយប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជានៅលើឆាកអន្តរជាតិ និងផលប្រយោជន៍ដែលយើងនឹងទទួលបានមកវិញ គឺការនាំចេញផលិតផលកសិកម្ម និងការទាក់ទាញវិនិយោគ និងទេសចរ ដែលនេះជាផ្នែកមួយដ៏សំខាន់នៃការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក