BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤០៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៩០ករណី ខណៈអ្នកជំងឺ ៣២៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩២,៦១៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៨៩២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៨,៤៤៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៥,០២៩ករណី៕