ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន

បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុកទាំង៩ ពិសេសក្រុង-ស្រុក ឈមនិងព្រំប្រទល់ប្រទេសថៃ ក្នុងការទប់ស្កាត់នៃការនាំចូលផលិតផល ស្លឹកក្រាក់ថំ ដែលមានផលប៉ះពាល់ដល់សុខភាពពិសេសកុមារ និងសង្ស័យមានផ្ទុកសាធាតុញៀន ដែលបានលួចចរាចរណ៍នាំចូលកម្ពុជា ដែលបានលួចផលិត ចែកចាយ ក្នុងក្រុងប៉ោយប៉ែត។

លោក អភិបាលខេត្ដ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីកងកម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការឆ្មក់បង្ក្រាបនៅទីតាំងលួចនាំចូលផលិត ចែកចាយនៅក្នុងក្រុងប៉ោយប៉ែត រយៈពេល២ថ្ងៃមកនេះ រកឃេីញប្រមាណ៧ទីតាំង ។

លោក​ អភិបាលខេត្ដក៏បានធ្វេីការណែនាំ ដល់ក្រុង-ស្រុក សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវធ្វេីការផ្សព្វផ្សាយឱ្យបានផុសផុល និងចាត់វិធានការ ធ្វេីការផ្អាកជាបណ្ដោះអាសន្ននៅទីតាំងណា មានការលួចផលិតចរាចរណ៍ និងចែកចាយនូវប្រភេទស្លឹកក្រាក់ថំ នេះ។

សូមបញ្ជាក់ផងដែរថា រយៈពេល២ថ្ងៃ (ថ្ងៃទី១-២ ខែកក្កដា) កងកម្លាំងសមត្ថកិច្ចនគរបាល ក្រោមការបញ្ជា និងដឹកនាំទៅដោយលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការចុះឆ្មក់បង្ក្រាបនៅទីតាំងចំនួន៧ទីតាំង នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត​ ដែលបានលួចនាំចូលប្រភេទស្លឹកក្រាក់ថំ និងទីតាំងផលិត ចែកចាយផលិតផលដែលចេញពីស្លឹកក្រាក់ថំ ដែលវាប៉ះពាល់ទៅដល់សុខភាព ជាពិសេសយុវជន និងកុមារ និងបានធ្វើការបិទនៅទីតាំងជាបណ្តោះអាសន្ន បានយកសំណាកទៅវិភាគនៅក្រសួងសុខាភិបាល។ ព្រមទាំង បានដកហូតវត្ថុតាង សារធាតុផ្សំមួយចំនួនទៀតផងដែរ។ ក្នុងនោះក៏បានធ្វើការឃាត់ខ្លួននៅម្ចាស់ទីតាំងដើម្បីធ្វើការសួរនាំ។ ទន្ទឹម ជាមួយគ្នានោះ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវស្វែងរកទីតាំងដែលលួចនាំចូល និងផលិតចែកចាយ ប្រភេទស្លឹកក្រាក់ថំ ចាត់ការបន្តតាមនីតិវិធីផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក